vivo បានចេញលក់ Y02s សេរីថ្មីពាក់កណ្តាល 2022 ជាផ្លូវការហើយ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ស្មាតហ្វូនដែលផ្តល់នូវ ពន្លឺចែងចាំងឆើតឆាយ មើលទៅមានភាពស្រស់ស្រាយ ដែលសាកសមជាមួយនឹងយុវវ័យ បើសិនជាបានកាន់ហើយ ពេលមើលទៅ គឺសមរម្យត្រូវគ្រប់កាលៈទេសៈ។ vivo បានប្រាប់ថា Y02s ស៊េរីថ្មីនេះ រឹតតែមើលគឺរិតតែគួរឲ្យស្រលាញ់ ហើយថែមទាំងមានភាពធន់ក្នុងការប្រើប្រាស់ផងដែរ។

តើដែលថាស្អាតប្លែកហើយធន់នេះមានលក្ខណ:យ៉ាងណាទៅ?

vivo Y02s មើលទៅមានសភាពស្រស់ស្អាត ទាន់សម័យ ដោយសារតែ ពណ៌ Fluorite Black ប្រើប្រាស់រចនាបទបែប Fluorite ជាពណ៌ខ្មៅ ដែលមើលទៅមិនចេះសាំ និងពណ៌ Vibrant Blue ជាពណ៌ខៀវស្រមោលថ្លា រស់រានមានជីវិត។ ចំពោះរូបរាងរបស់ vivo Y02s គឺមានគែមស្តើងប្រភេទ 2.5D កម្រាស់ 8.19mm តែ vivo អះអាងថាវាមាំល្អ ដោយតាមការឆ្លងកាត់ការធ្វើតេស្ត ក្រុមហ៊ុនធានាទៅលើការប្រើប្រាស់ដូចជា

- តុងសំឡេង៖ ចំនួនចុចខ្ទង់ 70,000ដង ទ្រទម្ងន់បាន 7Kg

- ប៊ូតុង Power៖ ចំនួនចុចខ្ទង់ 150,000ដង ទ្រទម្ងន់បាន 7Kg

- រន្ធសាកថ្ម៖ ការដោត/ដកខ្ទង់ 10,000 ដង

- រន្ធកាស៖ ការដោត/ដកខ្ទង់ 6,500 ដង

អតិថិជនអាចមានទំនុកចិត្ត ទៅលើការប្រត្តិបត្តិការ ដោយសារតែ Vivo សេរី Y02s នេះ  បានប្រើប្រាស់បន្ទះឈីប MediaTek P35 Octa–core  និងទំហំ RAM 3GB បូកនឹង ROM 32GB។ អតិថិជនអាចប្រើប្រាស់ Sim-Card ចំនួនពីរ និងមានបន្ទះសម្រាប់ដាក់ Memory Micro SD Card បន្ថែមបានរហូតទៅដល់ 1TB។ vivo Y02s ប្រើប្រាស់រន្ធសាក Type-C ដែលស្មាតហ្វូននេះអាចផ្ទុកថាមពលថ្មធំ 5,000mAh ស្មើនឹងការមើលរឿងបានខ្ទង់ 18 ម៉ោង, លេងហ្គេមកម្រិតធ្ងន់ (PUBG) 7 ម៉ោង, ស្តាប់ចម្រៀងលើ Spotify បានខ្ទង់ 22 ម៉ោង ក្នុងកម្រិតថាមពលថ្មពេញ នេះបើយោងតាម vivo បញ្ជាក់ឲ្យដឹងមក។

ហើយព្រមទាំងមិនមានភាពព្រួយបារម្មណ៍ ជាមួយនឹងការប៉ះពាល់ទៅដល់ភ្នែក ដោយសារតែអេក្រង់ Halo FullView ទំហំ 6.51 អ៊ីញ កម្រិតបង្ហាញ HD+ (1600x720) កាត់បន្ថយពន្លឺ Blue- Light ផ្តល់ជូនទស្សនីយភាពពេញលេញ និងរូបភាពភ្លឺច្បាស់សម្រាប់ទស្សនាវីដេអូ ឬលេងហ្គេម ជាដើម។ ពន្លឺលើអេក្រង់នឹងដំឡើងឬបន្ថយ ដោយស្វ័យប្រវត្តិ ទៅតាមស្ថានភាពជាក់ស្តែងនៃពន្លឺជុំវិញ។

ចំណុចចុងក្រោយនោះគឺ កាមេរ៉ាក្រោយ 8MP របស់ស្មាតហ្វូន Y02s គាំទ្រជាមួយមុខងារថតរូបជាច្រើនដូចជា៖ Face Beauty, Photo, Video, Time-Lapse ដើម្បីបំពេញគ្រប់តម្រូវការថតរូបរបស់អ្នកប្រើប្រាស់។ ការថតសែលហ្វីនៅទីងងឹត ក៏លែងជាបញ្ហា ជាមួយការប្រើប្រាស់មុខងារ Aura Screen Light ដើម្បីបំភ្លឺសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកថតបាន។

នាពេលបច្ចុប្បន្ននេះ vivo Y02s បានចេញលក់ជាផ្លូវការហើយ អតិថិជនអាចរកទិញបាន នៅគ្រប់បណ្ដារហាងលក់ទូរសព្ទដៃនានា ទូទាំងប្រទេស។

ប្រភព ៖ vivo Cambodia
អត្ថបទទាក់ទង