សាមសុង ដាក់ឲ្យកុម៉្មង់ទុកមុនស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Z Fold4 ជាមួយកាដូថែមផងដែរ
ដោយ​ ៖ ប្រណិត | មួយខែមុន SHARE

 

ស្របពេលព្រឹត្តិការណ៍បើកសម្ពោធកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២ ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្យ សាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានអញ្ជើញអ្នកសារព័ត៌មានល្បីៗ និងអ្នកថតរូបអាជីពជាច្រើន ឲ្យចូលរួមទស្សនានៃការផ្សាយផ្ទាល់ (Live) ឃើញផ្ទាល់ និងបានប៉ះផ្ទាល់ផង ដែលត្រូវបានធ្វើឡើងនៅ HighGround Skybar ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 08:00 យប់ រហូតដល់ ម៉ោង 10:00 យប់ ផងដែរ។ 

លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរសព្ទដៃនៃក្រុមហ៊ុន សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖“ យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែង ក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូន ជំនាន់ថ្មីនេះ នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងតែមានការជឿនលឿន ផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន។ ហើយយើងសង្ឃឹមជឿជាក់ យ៉ាងមុតមាំថាម៉ូឌែល Samsung Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២ នេះ នឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុត ពីសំណាក់អតិថិជនទាំងអស់ ដែលកំពុងស្វែងរក និងទន្ទឹងរង់ចាំយ៉ាងអន្ទះសានៃវត្តមានកំពូលស្មាតហ្វូននេះ។ ហើយសម្រាប់សករាជថ្មីចុងឆ្នាំ 2022 នេះក្រុមហ៊ុន សាមសុង ពិតជាបានធ្វើឲ្យ កាន់តែអង្រួនបេះដូងអ្នកគាំទ្រ កាន់តែខ្លាំងឡើងម្តងទៀតហើយ ចំពោះ Galaxy Z ស៊េរីនេះ ជាមួយនឹងការបំពាក់នូវ បច្ចេកវិទ្យាដ៏ល្អពិសេសៗ ជាច្រើន ដូចជា៖ កាមេរ៉ាជំនាញ ដែលអាចថតភ្លឺច្បាស់ បញ្ចេញរូបភាពរស់រវើក, ថាមពលថ្មអាចប្រើបានយូរ និងអ្វីដែលកាន់តែពិសេសបំផុតនោះគឺ Galaxy Z Fold4 មកលើកនេះ គឺត្រូវបានបំពាក់មកជាមួយដៃគូ ដ៏ពិសេសប៊ិក S-Pen ជំនាន់ចុងក្រោយបំផុតមកស្រាប់ផងដែរ ដែលធ្វើឱ្យកាន់តែអស្ចារ្យ ជាងស្មាតហ្វូនជំនាន់មុនទៅទៀត ”។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដើម្បីឱ្យអតិថិជនរបស់ខ្លួនទាំងអស់ ទទួលបាននូវ បទពិសោធន៍ថ្មី ភាពអស្ចារ្យថ្មី នៃបច្ចេកវិទ្យាជំនាន់ចុងក្រោយ ក្រុមហ៊ុនក៏នឹងដាក់ឱ្យអតិថិជនទូទាំងប្រទេស ធ្វើការកុម្ម៉ង់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី 11 ដល់ 24 ខែសីហា ឆ្នាំ 2022 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការ ដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិន ថែមជូនដ៏អស្ចារ្យដូចជា៖

* កុម្ម៉ង់ទិញទុកមុន Galaxy Z Flip4 នឹងទទួលបាន  

- ស្រោមទូរសព្ទថ្លាដ៏ស្រស់ស្អាត

- Galaxy Bud2 pro

- ស៊ីមស្មាតលេខពិសេស ជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល 12 ខែ

- បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មី រយៈពេល 1 ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

- សរុបទឹកប្រាក់រហូតដល់ទៅ 358 ដុល្លារ

* កុម្ម៉ង់ទិញទុកមុន Galaxy Fold4 នឹងទទួលបាន   

- ស្រោមទូរសព្ទដ៏ស្រស់ស្អាត ដែលអាចដាក់ប៊ិចបាន (standing cover with Pen) 

- Galaxy Bud2 pro

- ស៊ីមស្មាតលេខពិសេស ជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល 12 ខែ!

- បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល 1 ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

- សរុបទឹកប្រាក់រហូតដល់ទៅ 468 ដុល្លារ

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនង ទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ប្រភព ៖ Samsung Cambodia
អត្ថបទទាក់ទង