MSI Titan GT77 ជាឡេបថប Gaming លំដាប់កំពូលបង្អស់មួយ បានមកដល់ទីផ្សារកម្ពុជាហើយ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ជាច្រើនឆ្នាំមកហើយ ឡេបថបប្រភេទ Gaming ត្រកូល Titan របស់ MSI តែងតែផ្ដោតសំខាន់លើការនាំយក កម្លាំងម៉ាស៊ីនខ្ពស់បំផុតមួយ មកឲ្យអតិថិជនទូទាំងពិភពលោក។ លើកនេះជាមួយ MSI Titan GT77 ស៊េរីថ្មី គឺបានត្រឡប់មកវិញម្ដងទៀតហើយ ដែលអាចដំណើរការហ្គេមធំៗបានរលូន សម្រាប់អ្នកលេងអាជីព eSports ក៏ដូចជាអ្នកបង្កើតហ្គេម Game Developers ឬអ្នកចង់បានកម្លាំងម៉ាស៊ីនកប់មួយ លើទីផ្សារបច្ចុប្បន្ននេះ។

ការឌីហ្សាញរបស់ MSI Titan GT77 ត្រូវបានកែច្នៃឡើងវិញ ជាមួយភាពរឹងមាំ និងជាជំនួយល្អដល់ចរន្ដខ្យល់ចេញចូល ដើម្បីពង្រឹងលើស្ថេរភាព នៅពេលកំពុងដំណើរការកម្មវិធី និងហ្គេមធំៗជាពិសេស។ MSI បានលើកឡើងមកថា ចរន្ដខ្យល់របស់វានេះ ត្រូវបានយកលំនាំតាមឡានប្រណាំង (Sports Car) ជាមួយការផ្ដល់បទពិសោធន៍ល្អប្រសើរបំផុតមួយ។ បច្ចេកវិទ្យា Cooler Boost Titan នៅលើនោះ មានកង្ហារសរុបចំនួន 4, បន្ទះបន្ថយកម្ដៅចំនួន 7 (Heat Pipes) និងរន្ធមាត់កង្ហារសរុបដល់ទៅ 6 កន្លែងឯណោះ។

ចំពោះផ្នែកកម្លាំងម៉ាស៊ីន MSI Titan GT77 ស៊េរីថ្មីនេះ ត្រូវបានបំពាក់ដោយ ស៊ីភីយូ Intel 12th-Gen ស្ថិតនៅក្នD l 12th ស់វានេះ ត្រូវបានយកលំនាុងត្រកូល HX Series ជាមួយការផ្ទុកដល់ 16 Cores និង 24 Threads (នៅក្នុងចំណោមនោះគឺមាន 8 Cores លើផ្នែកកម្លាំងខ្លាំង និងមាន 8 Cores លើផ្នែកសន្សំថាមពល) ផងដែរ។ ចំណែកឯផ្នែក GPU វិញ វាប្រើប្រាស់ដល់ NVIDIA® GeForce RTX™ 3080 Ti ហើយបូករួមជាមួយ Intel 12th-Gen HX Series ទៀត នោះវាអាចបញ្ចេញកម្លាំងបានខ្ពស់ដល់ 250W តែម្ដង។

លើសពីនេះ Titan GT77 ក៏មានរន្ធ RAM Slots ដល់ចំនួន 4 ប្រភេទ DDR5 ចុងក្រោយដូចមាននៅលើកុំព្យូទ័រលើតុ Desktop ជាមួយការគាំទ្រចំនួន RAM រហូតដល់ 128GB ខ្ពស់បំផុត។ បើផ្នែក SSD M.2 ក៏មានសរុបរហូតដល់ 4 កន្លែង (ប្រភេទ PCIe Gen5 ចំនួន 1 និងប្រភេទ PCIe Gen4 ចំនួន 3) ដែលអាចផ្ទុកបានសរុបដល់ 8TB)។ ជាមួយនឹងសមត្ថភាពអាចផ្ទុកកម្លាំងទាំងអស់នេះបាន វាមានកម្រាស់ខ្លួនត្រឹម 23mm ដែលល្អជាងជំនាន់មុនៗច្រើន។

គួរបញ្ជាក់ផងដែរថា MSI Titan GT77 ស៊េរីថ្មីនេះ ប្រើប្រាស់សុទ្ធតែក្ដារចុចប្រភេទ Cherry MX Mechanical Keyboard ជាមួយការឆ្លើយតបមកវិញបានយ៉ាងល្អ ទោះបីជាប្រភេទ Ultra Low Profile ក្ដី។ ហាក់បីដូចជា មានក្ដារចុចជំនាញមួយ នៅជាប់ជាមួយនឹងខ្លួនឡេបថប រួចជាស្រេច។ កាន់តែពិសេស ក្ដារចុច, Logo MSI លើគម្រប និងមាត់កង្ហារនៅខាងក្រោយរបស់ Titan GT77 ព្រមទាំងលំអដោយភ្លើង RGB Mystic Light ដែលធ្វើឲ្យតួខ្លួនរំលេចការឌីហ្សាញ កាន់តែស្រស់ស្អាត និងទាក់ទាញមែនទែន។

តម្លៃកន្លះម៉ឺនដុល្លារ (​$4,999) ជាមួយលក្ខណៈសម្បត្តិ៖

Intel Core i9-12900HX / DDR5 64GB / NVMe PCIe Gen 4 2TB / 17.3" 4K ( 120Hz ) / RTX 3080Ti VRAM 16GB / Windows 11/ Free Backpack & Mouse M99 / KeyBoard RGB Per Key Cherry MX / ធានា 2 ឆ្នាំពីក្រុមហ៊ុន។

ប្រសិនបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍លើ MSI Titan GT77 ស៊េរីថ្មីនេះ អាចរកទិញតាមហាងកុំព្យូទ័រក្នុងស្រុកទាំងអស់ ដែលជាតំណាងចែកចាយរបស់ MSI ឬក៏ទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក MSI Gaming សម្រាប់ព័ត៌មានលម្អិតបន្ថែម។

ប្រភព ៖ MSI Cambodia
អត្ថបទទាក់ទង