Samsung Galaxy Z Fold4 | Z Flip4 ប្រើប្រាស់ឈីប 8+ Gen 1 និងពង្រឹងលើតួខ្លួនជាពិសេស
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ពេលវេលារង់ចាំដ៏យូរបានមកដល់ហើយ ដោយព្រឹត្តិការណ៍ Samsung Galaxy Unpacked August 2022 បានចាប់ផ្ដើមកាលពីវេលាម៉ោង 8PM កន្លងទៅនេះ ជាមួយនឹងការប្រកាសចេញ Galaxy Z Fold4, Z Flip4 ក៏ដូចជាកាស Galaxy Buds 2 Pro និងនាឡិកា Galaxy Watch 5 Series ថែមទៀតផង។ តោះមកមើលពីលក្ខណៈសម្បត្តិត្រួសៗរបស់ ទូរសព្ទអេក្រង់បត់ស៊េរីថ្មីៗទាំង 2 នៅអត្ថបទខាងក្រោមនេះ។

Samsung Galaxy Z Fold4

- តួខ្លួន + ការឌីហ្សាញ

លើកនេះ តួខ្លួនរបស់វាត្រូវបានកែឡើងវិញឲ្យតូចជាងមុនបន្ដិច ដើម្បីឲ្យងាយស្រួលកាន់ប្រើនៅក្នុងដៃ ប៉ុន្ដែនៅរក្សាទំហំអេក្រង់បានដដែល។ ដោយសារតែគន្លាក់បត់ជំនាន់នេះថ្មី ទើបអនុញ្ញាតឲ្យ Galaxy Z Fold4 កាន់តែស្ដើង, លែងសូវឃើញស្នាមបត់នៅកណ្ដាល និងនៅតែមាំដដែល។ វាត្រូវបានការពារដោយកញ្ចក់ Corning Gorilla Glass Victus+ ជំនាន់ក្រោយបង្អស់ និងមានជម្រើសពណ៌ខ្មៅ, ពណ៌មាស ក៏ដូចជាពណ៌បៃតងងងឹតលាយខៀវងងឹតផងដែរ។

ក្រៅពីនេះ Galaxy Z Fold4 នៅតែមានមុខងារ Flex Mode អាចឲ្យអេក្រង់បត់ដូចជាទម្រុងឡេបថប សម្រាប់ការហៅវីដេអូខល ឬប្រើប្រាស់ជំនួសឲ្យ Tripod នៅពេលថតរូប/វីដេអូ​ ជាដើម។ វាក៏មានអាវការពារទឹក IPX8 អាចចូលទឹកបានជម្រៅ 1.5 ម៉ែត្រក្នុងរយៈពេលកន្លះម៉ោង។ ទូរសព្ទអេក្រង់បត់នេះ មានទម្ងន់ 263g និងមានកម្រាស់ 6.3mm នៅពេលបើកចេញ និងមានកម្រាស់ 15.8mm នៅពេលបិទជិត។ លើសពីនេះ យើងក៏ឃើញមាន Speaker Stereo ចំនួន 2 គ្រាប់, ប្រើប្រាស់តួអាលុយមីញ៉ូម និងមានសេនស័រស្កេនក្រយ៉ៅដៃនៅចំហៀង។

- បន្ទះអេក្រង់ខាងក្នុង ទំហំ 7.6" QXGA+ (1812x2176p) Dynamic AMOLED 2X (374ppi), 120Hz Refresh Rate ជាមួយមុខងារ HDR10+ និងគាំទ្រ S Pen ថែមទៀតផង។

- បន្ទះអេក្រង់ខាងក្រៅ ទំហំ 6.2" HD+ (904x2316p) Dynamic AMOLED 2X (402ppi), 120Hz Refresh Rate។

- កម្លាំងម៉ាស៊ីនរបស់វាប្រើប្រាស់ឈីប Snapdragon 8+ Gen 1 5G (12GB RAM + 256GB/512GB/1TB Storage)។

- កាមេរ៉ាក្រោយមានចំនួន 3 គ្រាប់ លេនគោល 50MP OIS+ លេន Ultra-Wide 12MP (123 ដឺក្រេ) + លេន Telephoto 10MP OIS (Optical Zoom 3x) និងមុខងារថតវីដេអូ 8K@24FPS ឬក៏ 4K@60FPS ផងដែរ។ កាមេរ៉ាមុខនៅខាងក្រៅមានទំហំ 10MP + នៅខាងក្នុងក្រោមអេក្រង់ទំហំ 4MP ដូចជំនាន់មុន។

- ថាមពលថ្មទំហំ 4,400mAh កម្លាំងសាក 25W ដដែល ដោយចំណាយពេលខ្ទង់ 1 ម៉ោង 30 នាទី ដើម្បីបញ្ចូលថ្មមួយពេញវិញបាន។ ព្រមទាំងមាន Wireless Charging សាកឥតខ្សែបាន 15W និង Reverse Wireless Charging សាកថ្មឲ្យគេបាន 4.5W។

- ប្រព័ន្ធដំណើរការ Android 12L លើស្បែក OneUI 4.1.1 ចេញពីប្រអប់។

Samsung Galaxy Z Flip4

- តួខ្លួន + ការឌីហ្សាញ

គន្លាក់បត់របស់ Galaxy Z Flip4 ក៏ត្រូវបានពង្រឹងឲ្យកាន់តែល្អជាងមុន, ស្ដើងជាងមុន, លែងសូវឃើញស្នាមបត់នៅកណ្ដាល និងមាំជាងមុនដូចគ្នា។ វាត្រូវបានការពារដោយកញ្ចក់ Corning Gorilla Glass Victus+ ជំនាន់ក្រោយបង្អស់ និងមានជម្រើសពណ៌ខ្មៅ, ពណ៌មាស, ពណ៌ស្វាយ, ពណ៌ខៀវ ក៏ដូចជាជម្រើស Bespoke Edition ថែមទៀតផង។ ហាក់បីដូចជា Galaxy Z Fold4 អ៊ីចឹង ដោយ Galaxy Z Flip4 ក៏មានមុខងារ Flex Mode ជាមួយអាវការពារទឹក IPX8 អាចចូលទឹកបានជម្រៅ 1.5 ម៉ែត្រក្នុងរយៈពេលកន្លះម៉ោងដូចគ្នា។ ទូរសព្ទអេក្រង់បត់នេះ មានទម្ងន់ 187g និងមានកម្រាស់ 6.9mm នៅពេលបើកចេញ និងមានកម្រាស់ 15.9mm នៅពេលបិទជិត។ លើសពីនេះ យើងក៏ឃើញមាន Speaker Stereo ចំនួន 2 គ្រាប់, ប្រើប្រាស់តួអាលុយមីញ៉ូម និងមានសេនស័រស្កេនក្រយ៉ៅដៃនៅចំហៀង។

- បន្ទះអេក្រង់ខាងក្នុង ទំហំ 6.7" FHD+ (2640x1080p) Dynamic AMOLED 2X, 120Hz Refresh Rate ជាមួយមុខងារ HDR10+ ជាដើម។

- បន្ទះអេក្រង់តូចនៅខាងក្រៅ ទំហំ 1.9" (260x512p) Super AMOLED 2X ទុកងាយស្រួលឆែកមើលម៉ោង, សារដំណឹង និងអាចប្រើទុកថត Selfie ជាមួយកាមេរ៉ាក្រោយ។

- កម្លាំងម៉ាស៊ីនរបស់វាប្រើប្រាស់ឈីប Snapdragon 8+ Gen 1 5G (8GB RAM + 128GB/256GB/512GB Storage)។

- កាមេរ៉ាក្រោយមានចំនួន 2 គ្រាប់ លេនគោល 12MP OIS (សេនស័រថ្មីដែលមានទំហំ 0.4µm ធំជាងនៅលើ Z Flip3) + លេន Ultra-Wide 12MP (123 ដឺក្រេ) និងមានកាមេរ៉ាមុខនៅខាងក្នុងមានទំហំ 10MP ដូចនៅលើ Z Fold4 ដែរ។

- ថាមពលថ្មទំហំ 3,700mAh ធំជាងមុន (3,300mAh នៅលើ Z Flip3) ជាមួយកម្លាំងសាក 25W (ឡើងពី 15W នៅលើ Z Flip3) ដោយចំណាយពេលខ្ទង់ 30 នាទី ដើម្បីបញ្ចូលថ្មឡើងបាន 50% វិញ។ ព្រមទាំងមាន Wireless Charging សាកឥតខ្សែបាន 15W និង Reverse Wireless Charging សាកថ្មឲ្យគេបាន 4.5W។

- ប្រព័ន្ធដំណើរការ Android 12 លើស្បែក OneUI 4.1.1 ចេញពីប្រអប់។

តម្លៃដាក់លក់នៅសហរដ្ឋអាមេរិក

- Galaxy Z Fold4

តម្លៃ 1,799 ដុល្លារ (RAM 12GB + Storage 256GB)

- Galaxy Z Flip4

តម្លៃ 999 ដុល្លារ (RAM 8GB + Storage 128GB)

*Samsung មិនទាន់ប្រាប់ពីតម្លៃរបស់ជម្រើសផ្សេងៗទៀតនោះទេ

ប្រភព ៖ Samsung
អត្ថបទទាក់ទង