ASUS បានបង្កើតកម្មវិធីជួបជុំអ្នកស្រលាញ់ផលិតផលអេឡិចត្រូវនិច កាលពីថ្ងៃទី 7 ខែសីហាកន្លងទៅ
ដោយ​ ៖ ប្រណិត | មួយខែមុន SHARE

 

កាលពីថ្ងៃទី 07 ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន ASUS បានបង្កើតព្រឹត្តិការណ៍ដ៌ពិសេស ដើម្បីជាការជួបជុំអ្នកស្រលាញ់ ខាងអេឡិចត្រូនិច តំណាងចែកចាយ ក៏ដូចជា Creator នានាដើម្បីទស្សនារឿងទាំងអស់គ្នា ។

ចំណុចសំខាន់នៅថ្ងៃនោះ គឺក្រុមហ៊ុន ASUS បានអញ្ជើញភ្ញៀវជាច្រើនកុះករ មកចូលរួមប្រមាណ ២០០ នាក់មួយថ្ងៃពេញ ដើម្បីបានធ្វើការសាកល្បងតេស្តកុំព្យូទ័រម៉ូដែលថ្មីៗ ដែលបានដាក់តាំងបង្ហាញ។ កុំព្យូទ័រសម្រាប់ដាក់តាំងនោះ មានចាប់ពីម៉ូឌែលលំដាប់ទូទៅ រហូតដល់ម៉ូឌែលលំដាប់ខ្ពស់ ដែលមានតម្លៃរហូតដល់ទៅជិត ៣០០០ ដុល្លារ។ ក្នុងនោះរួមមាន ស៊េរី TUF 2022 សំរាប់អ្នកឌីហ្សាញ ឬលេងហ្គេមទូទៅ ស៊េរី ROG Flow និង ROG Zephrus G15 Edition សំរាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំងជាដើម។

ក្រៅពីផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះហើយ យើងក៏ឃើញមានវត្តមានរបស់ Creator ជាច្រើន បានមកចូលរួមចែករំលែក និងសំណេះសំណាលជាមួយ អ្នកគាំទ្រជាច្រើន ធ្វើអោយទិដ្ធភាព កាន់តែសប្បាយរីករាយ។ ជាចុងក្រោយក្រុមហ៊ុន ASUS បានចែកកាដូអនុស្សាវរីយ៍ជាច្រើន និងគ្រឿងលំអកុំព្យូទ័រផ្សេងៗទៀត ក៏ដូចជាការថតរូបជុំគ្នាផងដែរ។

ប្រភព ៖ ASUS Cambodia
អត្ថបទទាក់ទង