Xiaomi នឹងប្រកាសចេញ Mix Fold 2 នៅថ្ងៃទី 11 ខែសីហាខាងមុខនេះហើយ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

កាលពីពេលថ្មីៗនេះ គណនីផ្លូវការរបស់ Xiaomi នៅលើបណ្ដាញសង្គមចិន Weibo បានបង្ហោះឲ្យដឹងថា ពួកគេនឹងប្រកាសចេញ Mix Fold 2 នៅថ្ងៃទី 11 ខែសីហា ឆ្នាំ 2022 ខាងមុខនេះ នៅលើទីផ្សារប្រទេសចិន។ លើសពីនេះ Xiaomi ក៏គ្រោងនឹងប្រកាសចេញកាស Buds 4 Pro និងថេប្លេត Pad 5 Pro 12.4" ផងដែរ។

នាពេលបច្ចុប្បន្ននេះ Xiaomi បានបង្ហើបឲ្យបានដឹងជាមុនថា ទូរសព្ទអេក្រង់បត់ស៊េរីថ្មីរបស់ពួកគេនេះ នឹងមានកម្រាស់ស្ដើងបំផុតមួយត្រឹមតែ 5.4mm ប៉ុណ្ណោះ នៅពេលបត់អេក្រង់របស់វាចេញក្រៅ។ គួរបញ្ជាក់ផងថា Microsoft Surface Duo 2 គឺមានកម្រាស់ 5.5mm ដូច្នេះពួកវានឹងមានទំហំតួខ្លួនស្រដៀងគ្នាច្រើន។ ក្រៅពីនេះ គេក៏រំពឹងទុកថា Mix Fold 2 នឹងមានកាមេរ៉ាសហការគ្នាជាមួយ Leica, ប្រើប្រាស់អេក្រង់ OLED 120Hz LTPO 2K ជាមួយអេក្រង់ខាងក្រៅទំហំ 6.45” និងអេក្រង់ខាងក្នុងទំហំ 7.9” តែម្ដង។ វាក៏នឹងអាចប្រើប្រាស់ឈីប Snapdragon 8+ Gen 1 មានជម្រើសរ៉េម 12GB និងជម្រើសទំហំផ្ទុក 512GB ឬ 1TB បូករួមទាំងកម្លាំងសាកថ្ម 67W ជាដើម។

ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា ដោយពួកវានឹងប្រើប្រាស់ចេញជាផ្លូវការ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលត្រូវនឹងថ្ងៃទី 11 ខែសីហា ឆ្នាំ 2022 នោះឯង។

ប្រភព ៖ Xiaomi (Weibo)
អត្ថបទទាក់ទង