AirPods ស៊េរីឆ្នាំ 2023 បានចាប់ផ្ដើមប្រើរន្ធ Type-C នេះបើយោងតាមអ្នកព្យាករណ៍ល្បីឈ្មោះម្នាក់
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

លោក Ming-Chi Kuo ដែលជាអ្នកព្យាករណ៍ល្បីឈ្មោះម្នាក់ បានលើកឡើងមកថា Apple AirPods Pro 2 គ្រោងនឹងចេញនៅក្នុងឆ្នាំ 2022 នេះ នឹងនៅបន្ដប្រើប្រាស់រន្ធ Lightning ដដែល។ ដោយឡែក ទាល់តែនៅក្នុងឆ្នាំ 2023 ទើប Apple សម្រេចចិត្តប្រើប្រាស់រន្ធ Type-C នៅលើកាស AirPods គ្រប់ម៉ូឌែលថ្មីៗទាំងអស់តែម្ដង។

ចំពោះកាស AirPods Pro 2 ទំនងជាទទួលបានឈីបថ្មី ខ្ពស់ជាងឈីប H1 កំពុងមាននៅលើ AirPods Pro បច្ចុប្បន្ននេះ។ លើសពីនេះ វាក៏អាចនឹងត្រូវបានពង្រឹងលើផ្នែក ANC ទប់សំឡេងរំខាន, មុខងារសម្គាល់ស្បែក ដើម្បីឲ្យមុខងារចាក់លេងនិងផ្អាកតន្រ្ដី ដំណើរការកាន់តែល្អជាងមុន ក៏ដូចជារន្ធសំឡេងក្នុងប្រអប់កាស ទុកសម្រាប់បញ្ចេញសំឡេង នៅពេលបាត់ប្រអប់កាសផងដែរ។ យើងក៏អាចរំពឹងទុកថា វានឹងមានរូបរាងតូចជាងមុនបន្ដិច ដោយអាចស្រដៀងគ្នាទៅនឹង Beats Studio Buds ជាដើម។

នៅអំឡុងឆ្នាំ 2023 លោក Ming-Chi Kuo ក៏ជឿជាក់ថា Apple នឹងសម្រេចចិត្តប្រើរន្ធ Type-C នៅលើ iPhone 15 Series មែនទែនហើយ ដោយសារតែការបង្ខំពី រដ្ឋាភិបាលនៅតំបន់អឺរ៉ុប និងការស្នើសុំពីហ្វេនជាច្រើនឆ្នាំមកហើយ។

ប្រភព ៖ Ming-Chi Kuo
អត្ថបទទាក់ទង