ថេប្លេតអេក្រង់បត់ដំបូងបង្អស់របស់ Samsung អាចបង្ហាញខ្លួននៅដើមឆ្នាំ 2023
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ព្រឹត្តិការណ៍ Unpacked 2022 របស់ Samsung នឹងធ្វើឡើងនៅថ្ងៃទី 10 ខែសីហាខាងមុខនេះហើយ ដោយយើងរំពឹងទុកថា នឹងឃើញមានទូរសព្ទអេក្រង់បត់ស៊េរីថ្មីៗ ដូចជា Galaxy Z Fold4 និង Z Flip4 ផងដែរ។ រហូតមកដល់ពេលថ្មីៗនេះដែរ ក៏មានដំណឹងលេចឮផ្សេងមួយទៀត ដែលលើកឡើងមកថា Samsung កំពុងមានគម្រោងប្រកាសចេញ ថេប្លេតអេក្រង់បត់លើកដំបូង នៅក្នុងព្រឹត្តិការណ៍ជាមួយនឹងថេប្លេត Tab S9 Series តែម្ដង។

ហាក់បីដូចជា រៀងរាល់ឆ្នាំអ៊ីចឹង ដោយថេប្លេតត្រកូល Tab S Series តែងតែចេញជាផ្លូវការនៅដើមឆ្នាំ ដូច្នេះនៅដើមឆ្នាំ 2023 យើងនឹងអាចឃើញវត្តមានរបស់ ថេប្លេតអេក្រង់បត់របស់ Samsung លើកដំបូងថែមទៀតផង។ បើយោងតាមព័ត៌មានលេចធ្លោ បានចែករំលែកឲ្យដឹងមុនថា Samsung ទំនងនឹងហៅវាថា Galaxy Z Tab ឬ Flex S Series ដែលមានបន្ទះអេក្រង់អាចបត់ 2 ផ្នត់បាន ហាក់បីដូចជាឧបករណ៍គំរូ ដែលធ្លាប់ដាក់បង្ហាញពីមុនមកដែរ។ អ្វីដែលជាអត្ថប្រយោជន៍របស់វានោះគឺថា វាជាថេប្លេតអេក្រង់ទំហំ ប៉ុន្ដែអាចបត់ឲ្យតូចបាន ដើម្បីឲ្យងាយស្រួលយកតាមខ្លួនជាពិសេស។

នាពេលបច្ចុប្បន្ននេះ នៅមិនទាន់មានដំណឹងច្បាស់លាស់នៅឡើយទេ អំពីលក្ខណៈសម្បត្តិលម្អិត ក៏ដូចជារូបរាងពិតប្រាកដរបស់ Galaxy Z Tab ឬ Flex S Series នោះ។ ដូច្នេះហើយប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចរង់ចាំតាមដានព័ត៌មានបន្ថែម នៅពេលក្រោយៗទៀតបាន។

ប្រភព ៖ Naver
អត្ថបទទាក់ទង