ROG Phone 6 Pro ឈរនៅលើតារាងកំពូល AnTuTu ប្រចាំខែកក្កដាកន្លងទៅនេះ
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

AnTuTu បានចែករំលែកអំពី ព័ត៌មានទាក់ទងទៅនឹងទូរសព្ទ Android ដែលបានឈរនៅលើតារាងកំពូល កាលពីប្រចាំខែកក្កដា ឆ្នាំ 2022 មុននេះ។ ចំពោះទូរសព្ទទទួលបាន ចំណាត់ថ្នាក់ខ្ពស់ជាងគេនោះគឺ ROG Phone 6 Pro ដែលប្រើប្រាស់ឈីប Qualcomm Snapdragon 8+ Gen 1 ជាមួយ RAM ទំហំ 18GB និងទំហំផ្ទុក Storage ដល់ 512GB តែម្ដង។

ROG Phone 6 Pro ទទួលបានពិន្ទុរហូតដល់ទៅ 1,114,647 ឯណោះ ទើបបានឈរខ្ពស់ជាងគេបែបនេះ បើគិតចាប់ពីអំឡុងថ្ងៃទី 1 ដល់ថ្ងៃទី 31 ខែកក្កដា។ បន្ទាប់ពីនោះទៀត ក៏ជាទូរសព្ទផលិតដោយ ASUS ដែរ នោះគឺម៉ូឌែល ASUS ZenFone 9 ជាមួយពិន្ទុ 1,089,919 ដោយប្រើប្រាស់ឈីប Snapdragon 8+ Gen 1 ជាមួយ RAM ទំហំ 16GB និងទំហំផ្ទុក 256GB ផងដែរ។ ចំណែកឯចំណាត់ថ្នាក់លេខ 3 ត្រូវទទួលបានលើ Red Magic 7 ប្រើប្រាស់ឈីប Snapdragon 8 Gen 1 បូករួមទាំង RAM ទំហំ 16GB និងទំហំផ្ទុក 256GB ជាមួយចំនួន 1,049,883 ពិន្ទុ។

ទូរសព្ទលំដាប់កំពូលទាំង 10 នៅលើតារាង AnTuTu ប្រចាំខែកក្កដា ឆ្នាំ 2022

ទូរសព្ទលំដាប់ខ្ពស់ទាំង 10 នៅលើតារាង AnTuTu ប្រចាំខែកក្កដា ឆ្នាំ 2022

ទូរសព្ទលំដាប់មធ្យមទាំង 10 នៅលើតារាង AnTuTu ប្រចាំខែកក្កដា ឆ្នាំ 2022

ហេតុដូច្នេះហើយ លទ្ធផលទាំងអស់នេះ គឺបានចង្អុលបង្ហាញថា បន្ទះឈីបរបស់ Qualcomm នៅតែមានប្រជាប្រិយភាពខ្ពស់ជាងគេ ដោយមានផ្ដល់ជូនកម្លាំងបានខ្ពស់ជាងគេ ថែមទៀតផង។ យ៉ាងណាមិញ បន្ទះឈីបរបស់ MediaTek ក៏តាមពីក្រោយជិតបន្ដិចម្ដងៗដែរ ជាពិសេសនោះគឺឈីប Dimensity 8100-Max និងឈីប Dimensity 9000 ដូចគ្នា។

ប្រភព ៖ AnTuTu
អត្ថបទទាក់ទង