ASUS ប្រកាសឲ្យជៀសវាងចំពោះផលិតផល CTO ដែលមិនមានប្រភពច្បាស់លាស់
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 05 ខែសីហា ឆ្នាំ 2022 — ASUS ធ្វើសេចក្តីប្រកាសដ៏សំខាន់មួយ ដើម្បីដាស់តឿនដល់អតិថិជនទាំងអស់ ឲ្យប្រុងប្រយ័ត្នចំពោះផលិតផល CTO ដែលមិនមានប្រភពច្បាស់លាស់ ហើយអាចបង្កហានិភ័យដល់អតិថិជន ក្រោយពេលទិញប្រើប្រាស់រួចមក។

ដោយសារតែ ប្រទះឃើញមានការនាំចូលផលិតផល ASUS ជាច្រើនម៉ូឌែល ដោយគ្មានការអនុញ្ញាត និងមិនមានប្រភពត្រឹមត្រូវ ភាគច្រើនអាចជាផលិតផលមួយតឹក ឬកែច្នៃឡើងវិញ (Refurbished) ដែលអាចបង្កហានិភ័យដល់អតិថិជន។ ដូច្នេះហើយក្រុមហ៊ុន ASUS ចង់ប្រកាសឲ្យអតិថិជនទាំងអស់ដឹងថា ផលិតផលដែលមានតម្លៃខុសពីក្រុមហ៊ុន មិនមែនជាផលិតផល ដែលទទួលបានការអនុញ្ញាតត្រឺមត្រូវ និងត្រួតពិនិត្យច្បាស់លាស់ ពីក្រុមហ៊ុនឡើយ។

ដើម្បីធានាថាអតិថិជនទទួលបាន ផលិតផលពិតប្រាកដ ជាមួយនឹងគុណភាពត្រឹមត្រូវ ASUS លើកទឹកចិត្ត និង ជម្រុញអតិថិជនគ្រប់រូប ឲ្យទិញនូវផលិតផល ដែលមានការអនុញ្ញាតតែប៉ុណ្ណោះ។ អតិថិជនអាចកំណត់ផលិតផល ដែលគ្មានការអនុញ្ញាត ដោយជៀសវាងពាក្យ “CTO” និងជៀសវាងផលិតផល ដែលមានតម្លៃខុសពីក្រុមហ៊ុន។

ដើម្បីទទួលបានទំនុកចិត្តក្នុងការទិញ សូមអតិថិជនគ្រប់រូបធ្វើការទិញដោយឆ្លៀសវៃដោយជ្រើសរើសផលិតផលដែលមានការអនុញ្ញាត និងទទូលស្គាល់ដោយក្រុមហ៊ុនពិតប្រាកដ។

ចុចលើតំណរភ្ជាប់នេះ ដើម្បីពិនិត្យមើលព័ត៌មានលម្អិត អំពីផលិតផលផ្លូវការរបស់ ASUS។

ប្រភព ៖ ASUS Cambodia
អត្ថបទទាក់ទង