realme ក្លាយជាប្រេនជាទីពេញចិត្តរបស់យុវវ័យ ដោយនាំយកវប្បធម៌ទាន់សម័យសម្រាប់យុវវ័យមកកម្ពុជា
ដោយ​ ៖ ប្រណិត | 1 សប្ដាហ៍មុន SHARE

 

នៅក្នុងព្រឹត្តិការណ៍ k’dance និង EDM Party ពិតជាបទពិសោធន៍ថ្មីប្លែក មិនធ្លាប់មានពីមុន ដែលនាំមកជូនដោយ realme កាលពីថ្ងៃទី ២៤ កក្កដា កន្លងទៅនៅឯ CKCC។ ការចូលរួមពីយុវវ័យជាច្រើន ក្នុងការបញ្ចេញសមត្ថភាព ក្នុងការប្រកួតរាំ និងការបង្ហាញម៉ូត ក្នុងកម្មវិធីនេះផងដែរ។ លើសពីនេះក៏មានតារាកិត្តិយសចូលរួមដូចជា Mina ដែលបានសម្តែងក្បាច់រាំយ៉ាងរស់រវើក និងក្បាច់រាំច្នៃប្រឌិតថ្មីៗ ពីបេក្ខជនចូលរួម។ ពួកគាត់ទទួលបានឱកាសដ៏វិសេសវិសាលនេះ ជាមួយការដាក់លក់ជាផ្លូវការ ស្មាតហ្វូនស៊េរីថ្មី realme C30 ជាស៊េរីស្មាតហ្វូនលំដាប់ថវិកា ពេញនិយមជាងគេរបស់ realme ជាមួយតម្លៃតត្រឹមតែ ១១៩ ដុល្លារ ហើយលោកអ្នកអាចរកជាវបាន តាមបណ្តាហាងទូរសព្ទដៃទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ។

Realme ជាប្រេនមិនត្រឹមតែជាបច្ចេកវិទ្យា តែជាប្រេនទាន់សម័យវ័យក្មេង ហើយ ចូលចិត្តក្នុងការអភិវឌ្ឍផ្នត់គំនិតវ័យក្មេង ជាមួយយុវវ័យ ធ្វើឲ្យសុបិនរបស់ពួកគេកាន់តែធំ។ ដូចនេះហើយ realme ក្លាយ​ជា​ម៉ាក​យីហោ​ ដែល​យុវវ័យ​ពេញ​ចិត្ត​ជាមួយ​នឹង​វប្បធម៌សម័យថ្មី​ពេញ​និយម និង​ស្មារតី​ដូចគ្នា ហ៊ាន​ឆ្ពោះទៅមុខ សាកល្បកអ្វីដែលថ្មី និងដេញ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន វាជា DNA របស់ realme " Young, Stylish, Real, Outstanding" ។

ចំនុចពិសេសដែលត្រូវដឹងអំពី ស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមនេះ realme C30

realme C30 មានការរចនាបន្ទាត់ខ្សែឆ្នូតទាន់សម័យ ឬអាចមើលទៅដូចជាវ៉ាលី គែមសងខាងជ្រុងស្មើ ពិតជាប្លែកភ្នែកម៉្យាងដែរ ហើយបំផុសឡើងកាមេរ៉ា ១ គ្រាប់យ៉ាងធំ។  ចំណែកឯពណ៌របស់ realme C30 គឺកាន់តែស្រស់ស្អារ ដែលមាន ៣ ជម្រើសពណ៌គឺ ខ្មៅ, ខៀវ និងបៃតង។

បើនិយាយពីថាមពលថ្មវិញ realme C30 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានយូរ។ ទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នកអាចលេងឆាតបាន ១.៥ ម៉ោង ស្តាប់ចម្រៀង ៤.៥ ម៉ោង និយាយទូរសព្ទបាន ២.៣ ម៉ោង និងអាច Standby បាន ៤៥.៣ មោ៉ង ដោយប្រើមុខងារ Ultra Saving Mode។ លើសពីនេះ realme C30 មានអេក្រង់ធំ 6.5 អ៊ីញ កម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល់ 88.7% ដែល ផ្តល់នូវបទពិសោធន៍ ដ៏ច្បាស់ត្រជាក់ភ្នែក។ realme C30 បំពាក់កាមេរ៉ា 8MP អាចចាប់យករូបភាពច្បាស់ HDR Mode និងមានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់។

realme C30 បំពាក់ដោយបន្ទះឈីប Unisoc T612 ទទួលបានពិន្ទុ 176,932 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះជាប្រភេទ Octa-core ផ្តល់នូវបទពិសោធន៍លេងហ្គេមបានល្អ (MLBB & Free Fire)។ លើសពីនេះទៅទៀត realme C30 មានអង្គផ្ទុក 2GB + 32GB ជាប្រភេទអង្គផ្ទុកទិន្នន័យប្រភេទ UFS 2.2 មានដំណើរការផ្ទេរ និងទទួលទិន្ន័យលឿន ដូចស្មាតហ្វូនលំដាប់បង្គួរដែរ។ វាជាស្មាតហ្វូនលំដាប់ថវិកាបំ ពាក់ អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដំបូងគេ និងផ្តល់បទពិសោធន៍ កាន់តែរលូនជាងស្មាតហ្វូនជំនាន់មុន។  អង្គផ្ទុកទិន្នន័យប្រភេទ UFS 2.2 ផងដែរគឺលឿនជាង 300% ធៀបនឹងគូប្រជែងសម្រាប់ការទាញយក និងធ្វើឲ្យកម្មវិធីដំណើរការ បើធៀបនឹងស្មាតហ្វូន ដែលស្ថិតក្នុងកម្រិតតម្លៃដូចគ្នា។ realme C30 ដំណើរការដោយ realme UI Go Edition នៅលើ Android 11 ដែលមានភាពរលូន។

realme តែងតែនាំយកនូវអ្វីដែលថ្មីជានិច្ច ហើយស្មារតីនេះក៏ជាអ្វីដែល realme តែងតែអនុវត្ត "Dare to Leap"។ realme មិនត្រឹមតែភ្ជាប់ជាមួយយុវជននោះទេ ប៉ុន្តែ realme នឹងនៅតែពង្រីកទីផ្សារ របស់ខ្លួនបន្ថែមទៀត។

ប្រភព ៖ realme Cambodia
អត្ថបទទាក់ទង