មកមើលរូបភាពគម្រូគុណភាពខ្ពស់ បង្ហាញពីការឌីហ្សាញគ្រប់ជ្រុងរបស់ Galaxy Z Fold4 និង Flip4
ដោយ​ ៖ ខេមបូរីផត | 2 សប្ដាហ៍មុន SHARE

 

នៅសល់ពេលខ្ទង់តែ​ 2 សប្តាហ៍ទៀតប៉ុណ្ណោះ ទូរសព្ទអេក្រង់បត់ Galaxy Z Fold និង Z Flip ជំនាន់ថ្មីនឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked បន្ទាប់ទៀតរបស់ Samsung ហើយ។ យ៉ាងណាមុនពេលនោះមកដល់ យើងមកមើលរូបភាព Render ថ្មីមួយទៀត ដោយលើកនេះបង្ហាញកាន់តែច្បាស់ជាងមុន ពីការឌីហ្សាញរបស់ Galaxy Z Fold4 និង Z Flip4។

រូបភាពទាំងនេះត្រូវបានបង្ហាញដោយប្រភពល្បីឈ្មោះ Evan Blass តាមរយៈ 91Mobile ដោយក្នុងនោះដែរ បានបញ្ជាក់ឲ្យដឹងកាន់តែច្រើនថា Galaxy Z Fold4 និង Z Flip4 មានភាគរយខ្ពស់ក្នុងរក្សាការឌីហ្សាញ ស្រដៀងគ្នានឹងជំនាន់មុនច្រើនពិតមែន គ្រាន់តែលើកនេះ Samsung អាចនឹងធ្វើឲ្យគន្លាក់បត់របស់វាកាន់ស្ដើងជាងមុន ដែលធ្វើឲ្យតួខ្លួនទូរសព្ទទាំងមូលមានលក្ខណៈ Compact ជាងមុនថែមទៀត។ នៅលើ Galaxy Z Fold4 អាចនឹងមានចំនួន 3 ពណ៌ដូចជា ពណ៌មាស, ពណ៌ខៀវក្រម៉ៅ និងមួយទៀតគឺពណ៌ខ្មៅ។

ចំណែកឯ Galaxy Z Flip4 វិញ យើងធ្លាប់បានដឹងតាមរយៈរូបភាព Render លើកមុនម្ដងហើយ ហើយលើកនេះក៏មិនខុសគ្នា ដោយវាអាចនឹងមានចំនួន 4 ពណ៌ដូចជា ពណ៌ខៀវ, ​ខ្មៅ, ស្វាយ និងចុងក្រោយគឺ ពណ៌ផ្កាឈូកកាត់រកមាសនោះឯង។

យ៉ាងណាប្រិយមិត្តទាំងអស់គ្នា អាចមើលបន្ថែមតាមរយៈរូបភាពខាងក្រោមនេះបាន៖

ប្រភព ៖ Sammobile
អត្ថបទទាក់ទង