ក្នុងត្រីមាសមុន Apple រកចំណូលសរុបបានខ្ទង់ 83 ពាន់លានដុល្លារ បន្តកើនឡើងខ្ពស់ជាងឆ្នាំមុន
ដោយ​ ៖ ខេមបូរីផត | 2 សប្ដាហ៍មុន SHARE

 

កាលពីថ្មីៗនេះ Apple បានបង្ហាញពីសមិទ្ធិផលប្រចាំត្រីមាសមុនរបស់គេជាផ្លូវការ ដែលត្រូវជាត្រីមាសទី 3 ឆ្នាំ 2022 ប្រចាំក្រុមហ៊ុនរបស់គេ។ នៅក្នុងត្រីមាសនេះដែរ ឃើញថាប្រាក់ចំណូលសរុបរបស់ Apple បន្តកើនឡើងកាន់តែខ្ពស់ថែមទៀត បើធៀបនឹងឆ្នាំមុន។

មិនខុសទេ ក្រុមហ៊ុនយក្សអាមេរិកនេះ បានប្រកាសប្រាប់ថា គេរកចំណូលបានសរុបខ្ទង់ 83 ពាន់លានដុល្លារឯណោះ ក្នុងត្រីមាសទី 3 ឆ្នាំ 2022 កើនឡើងខ្ពស់ជាងឆ្នាំមុនប្រមាណជា 2% ដោយគេរកចំណូលសរុបបានខ្ទង់ 81 ពាន់លានដុល្លារ។ ក្នុងត្រីមាសដដែលនេះ Apple ទទួលបានប្រាក់ចំណេញសុទ្ធសរុបខ្ទង់ 19.4 ពាន់លានដុល្លារផងដែរ។

Apple ក៏បានបង្ហាញពីចំណូលតាមប្រភេទផលិតផលឲ្យដឹងដែរ ដោយក្នុងនោះឃើញថា គេទទួលបានពី iPhone ខ្ទង់ 40.6 ពាន់លានដុល្លារ, iPad ខ្ទង់ 7.2 ពាន់លានដុល្លារ, Mac ខ្ទង់ 7.3 ពាន់លានដុល្លារ, ឧបករណ៍ Wearable, Home និងគ្រឿង Accessories ខ្ទង់ 8 ពាន់លានដុល្លារ និងផ្នែកសេវាកម្មផ្សេងៗទទួលបានខ្ទង់ 19.6 ពាន់លានដុល្លារ។

ប្រភព ៖ Macrumors
អត្ថបទទាក់ទង