រូបរាងឌីហ្សាញរបស់ Galaxy Z Flip4 ត្រូវបានបង្ហាញមុនចេញផ្លូវការ
ដោយ​ ៖ ខេមបូរីផត | 2 សប្ដាហ៍មុន SHARE

 

នៅថ្ងៃទី 10 ខែសីហាខាងមុខនេះ Samsung នឹងបើកព្រឹត្តិការណ៍ Galaxy Unpacked ប្រចាំឆ្នាំជាលើកទីពីររបស់ខ្លួន ហើយក្នុងនោះដែរ គេក៏បានបង្ហើបប្រាប់រួចមកហើយថា យើងនឹងឃើញវត្តមានទូរសព្ទអេក្រង់បត់ជំនាន់ថ្មីរបស់គេបង្ហាញខ្លួនមកជាផ្លូវការ។

យ៉ាងណាមុនការប្រកាសចេញនោះមកដល់ ពេលនេះយើងមកមើលរូបគំរូផ្លូវការរបស់ Galaxy Z Flip4 ដែលទើបបែកធ្លាយជាមុនសិន ដោយវាមិនត្រឹមតែបានបង្ហាញឲ្យឃើញពីការឌីហ្សាញខាងមុខ និងខាងក្រោយប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញឲ្យដឹង ទាក់ទងនឹងជម្រើសពណ៌របស់វាផងដែរ។ យោងតាមរូបភាព Render នោះ យើងអាចនឹងរំពឹងបានថា Galaxy Z Flip4 អាចនឹងបន្តការឌីហ្សាញដូច Galaxy Z Flip3 ស្ទើរទាំងស្រុង ហើយវាអាចនឹងមានជម្រើស 4 ពណ៌ដូចជា ខ្មៅ, ផ្កាឈូកកាត់ទឹកមាស, ពណ៌ស្វាយស្រាល និងពណ៌ខៀវស្រាលផងដែរ។

យោងតាមដំណឹងលេចធ្លាយកន្លងមក Galaxy Z Flip4 អាចនឹងបំពាក់ឈីបកំពូល Snapdragon 8+ Gen 1, ទំនងជាបន្តបំពាក់អេក្រង់ខាងក្នុងទំហំ 6.7 អ៊ីញ មានកម្រិតបង្ហាញ FHD+ ល្បឿន Refresh Rate 120Hz និងអាចមានអេក្រង់ខាងក្រៅទំហំ 2.1 អ៊ីញ ទន្ទឹមគ្នានឹងកាមេរ៉ាទំហំ 12MP ពីរគ្រាប់នៅខាងក្រោយផងដែរ។

ប្រភព ៖ GSMarena
អត្ថបទទាក់ទង