អ្នកជំនាញផ្នែកបន្ទះឈីបម្នាក់បានចាកចេញពី Apple ដើម្បីទៅចូលរួមជាមួយ Samsung វិញ
ដោយ​ ៖ ខេមបូរីផត | 2 សប្ដាហ៍មុន SHARE

 

ថ្មីៗនេះមានរបាយការណ៍មួយចេញពីប្រភព Business Korean បានបង្ហាញឲ្យដឹងថា អ្នកជំនាញផ្នែកបន្ទះឈីបម្នាក់ដែលបានធ្វើការនៅ Apple ជាច្រើនឆ្នាំមកហើយនោះ បានសម្រេចចាកចេញពីក្រុមហ៊ុន ដើម្បីចូលទៅរួមជាមួយក្រុមហ៊ុនគូរប្រជែងរបស់ Apple ពោលគឺ Samsung វិញ។

មិនខុសទេ បុគ្គលម្នាក់នោះមានឈ្មោះថា Kim Woo-Pyeong បានធ្វើការជាមួយ Apple តាំងពីឆ្នាំ 2014 មកម្លេះ តែរបាយការណ៍ខាងលើបញ្ជាក់មិនច្បាស់ពីតួនាទីរបស់គាត់នោះទេ ជាក់ស្ដែងគ្រាន់តែប្រាប់ថា គាត់ជាអ្នកជំនាញផ្នែកបន្ទះឈីបមួយរូបនៅ Apple។ ចំណែកឯនៅ Samsung លោក Kim ត្រូវបានគេដឹងថា នឹងមានតួនាទីជាអ្នកដឹកនាំនៅមជ្ឈមណ្ឌល Packaging Solution ថ្មីរបស់ក្រុមហ៊ុននេះ។

គួរបញ្ជាក់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ Samsung បានព្យាយាមពង្រឹងខ្លួន ទៅលើផ្នែកបន្ទះឈីប ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា TSMC ក៏ដូចជា Apple ជាដើម ហេតុនេះហើយបានជាគេព្យាយាមស្វែងរកអ្នកជំនាញផ្នែកបន្ទះឈីបបន្ថែម ឲ្យមកចូលរួមជាមួយក្រុមហ៊ុនរបស់ខ្លួន។

ការប្រកួតប្រជែងគ្នារវាង Apple និង Samsung គឺនៅតែបន្តមកទល់ពេលសព្វថ្ងៃនេះ ជាក់ស្ដែងនៅលើទីផ្សារទូរសព្ទឆ្លាត, នាឡិកាឆ្លាត, កាសឥតខ្សែ ព្រមទាំងគ្រឿង Accessories ផ្សេងៗទៀត។ ទន្ទឹមគ្នានឹងការប្រជែងគ្នាលើទីផ្សារនេះ ក្រុមហ៊ុនទាំងនេះក៏បានធ្វើការជាមួយគ្នាដែរ ជាក់ស្ដែងដូចជាទៅលើផ្នែកបន្ទះអេក្រង់ OLED សម្រាប់បំពាក់លើផលិតផលរបស់ Apple ជាដើម។

ប្រភព ៖ Macrumors
អត្ថបទទាក់ទង