តម្លៃរបស់ Galaxy Watch 5 Series ត្រូវបានបែកធ្លាយមុនចេញផ្លូវការ
ដោយ​ ៖ ខេមបូរីផត | 2 សប្ដាហ៍មុន SHARE

 

Samsung បានប្រកាសប្រាប់រួចមកហើយថា​ គេនឹងបើកព្រឹត្តិការណ៍ប្រកាសចេញទូរសព្ទអេក្រង់បត់ជំនាន់ថ្មី នៅថ្ងៃទី 10 ខែសីហាខាងមុខនេះ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នោះដែរ ក៏ត្រូវបានរំពឹងខ្ពស់ថា នឹងមានផលិតផលសំខាន់ៗផ្សេងៗទៀត បង្ហាញខ្លួនមកដែរ ជាក់ស្ដែងអាចមានដូចជា Galaxy Watch ជំនាន់ថ្មីជាដើម។

ចំណែកក្នុងពេលនេះវិញ យើងទទួលបានដំណឹងលេចធ្លាយថ្មីមួយទៀត បង្ហាញទាក់ទងនឹងតម្លៃដែល Samsung អាចនឹងដាក់លក់ Galaxy Watch ជំនាន់ថ្មី នាពេលឆាប់ៗខាងមុខនេះ ដោយក្នុងនោះរួមមានទាំង Galaxy Watch 5 និង Galaxy Watch 5 Pro ទៀតផង។ មិនខុសទេ បើយោងតាមការរាយការណ៍ថ្មីបានឲ្យដឹងថា Galaxy Watch 5 អាចនឹងមានជម្រើសពីរម៉ូឌែល ដោយម៉ូឌែលទាបជាងគេអាចនឹងមានតម្លៃខ្ទង់ 265 ដុល្លារ ចំណែកម៉ូឌែល 44mm អាចមានតម្លៃខ្ទង់ 292 ដុល្លារ។

ចំណែក Galaxy Watch 5 Pro វិញ ម៉ូឌែល 45mm ត្រូវបានគេដឹងថា អាចនឹងមានតម្លៃខ្ទង់ 439 ដុល្លារផងដែរ។ យ៉ាងណាក៏ដោយ តម្លៃដែលបានលេចធ្លាយនេះ គឺសម្រាប់ក្នុងទីផ្សារអឺរ៉ុបប៉ុណ្ណោះ ដូច្នេះនៅលើទីផ្សារដទៃទៀត អាចនឹងមានតម្លៃទាបជាងនេះក៏ថាបាន។

យោងតាមដំណឹងលេចធ្លាយកន្លងមក Galaxy Watch 5 Series ជំនាន់ថ្មី អាចនឹងបន្តប្រើការឌីហ្សាញស្រដៀងគ្នានឹងជំនាន់មុនច្រើន ហើយពួកវាក៏នឹងដំណើរការដោយ WearOS ចេញពីស្រាប់តែម្ដង។

ប្រភព ៖ Gizmochina
អត្ថបទទាក់ទង