Motorola នឹងប្រកាសចេញទូរសព្ទអេក្រង់បត់ Razr 2022 ថ្មី នៅថ្ងៃទី 2 ខែសីហាខាងមុខនេះ
ដោយ​ ៖ ខេមបូរីផត | 3 សប្ដាហ៍មុន SHARE

 

បន្ទាប់ពីមានដំណឹង ទាក់ទងនឹងការពន្យាពេលប្រកាសចេញទូរសព្ទអេក្រង់បត់ត្រកូល Razr ជំនាន់ថ្មីរបស់ខ្លួននោះ ថ្មីៗនេះ Motorola បានចេញមុខបង្ហាញជាផ្លូវការ ពីពេលវេលាដែលគេនឹងប្រកាសចេញទូរសព្ទអេក្រង់បត់នេះហើយ។

មិនខុសទេ Motorola នឹងបើកព្រឹត្តិការណ៍ប្រកាសចេញទូរសព្ទអេក្រង់បត់ Razr 2022 របស់ខ្លួន នៅថ្ងៃទី 2 ខែសីហាខាងមុខនេះតែម្ដង ដោយនឹងធ្វើឡើងនៅក្នុងប្រទេសចិន។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុននេះក៏នឹងប្រកាសចេញទូរសព្ទជំនាន់ថ្មីរបស់ខ្លួនមួយម៉ូឌែលទៀតជាមួយគ្នា នោះគឺ Motorola Edge X30 Pro ហ្នឹងឯង។

ទាក់ទងនឹងទូរសព្ទអេក្រង់បត់ Motorola Razr 2022, លើកនេះវានឹងបំពាក់មកជាមួយឈីបលំដាប់កំពូលចុងក្រោយ Snapdragon 8 Plus Gen 1 តែម្ដង មិនមែនឈីបលំដាប់បង្គួរត្រកូល Snapdragon 7-Series ដូចកាលពីជំនាន់មុនឡើយ។ បន្ថែមពីនេះ វាក៏ធ្លាប់មានដំណឹងលេចធ្លាយមកថា នឹងបំពាក់អេក្រង់ទំហំ 6.7 អ៊ីញ មានល្បឿន Refresh Rate 120Hz និងមានអេក្រង់នៅខាងក្រៅទំហំ 3 អ៊ីញផងដែរ។ កាមេរ៉ាក្រោយរបស់វាអាចនឹងមានចំនួនពីរគ្រាប់ ដោយលេនគោលទំហំ 50MP និងមួយគ្រាប់ទៀតជាលេនទូលាយ Ultrawide ទំហំ 13MP។

ប្រភព ៖ GSMarena
អត្ថបទទាក់ទង