Sony ប្រកាសចេញម៉ូនីទ័រស៊េរីថ្មីៗត្រកូល InZone សម្រាប់អ្នកលេងហ្គេមនៅលើ PS5 និង PC
នាពេលថ្មីៗនេះកន្លងទៅនេះ Sony បានប្រកាសចេញម៉ូនីទ័រស៊េរីថ្មីៗ រួមជាមួយនឹងកាសក្ដោបត្រចៀកស៊េរីថ្មីៗ ដែលស្ថិតនៅក្នុងប្រភេទ Gaming តែម្ដង។ ពួកវាត្រូវជាម៉ូនីទ័រ InZone M9 និង InZone M3 ក៏ដូចជាកាសក្ដោបត្រចៀក InZone H9, H7 និង H3 ផងដែរ។
ពិតមែនហើយ នេះគឺជាផលិតផលត្រកូលថ្មីរបស់ Sony សម្រាប់បំពេញតម្រូវការរបស់អ្នកលេងហ្គេម នៅលើម៉ាស៊ីនហ្គេម PS5, Xbox Series X|S ក៏ដូចជា PC ជាពិសេស។ ចំពោះម៉ូនីទ័រទាំង 2 នេះ គឺមានរន្ធតំណរភ្ចាប់ច្រើនមែនទែន ដោយរួមមានដូចជា រន្ធ DisplayPort, USB-C (DisplayPort), HDMI 2.1 (ចំនួន 2) និង USB A (ចំនួន 3) ជាដើម។
លក្ខណៈសម្បត្តិ SONY InZone M9 ($899)
- 27” IPS 4K Resolution
- Refresh Rate 144Hz
- 1ms Response Time
- VRR (Variable Refresh Rate)
- DisplayHDR 600 DCI-P3 > 95%
លក្ខណៈសម្បត្តិ SONY InZone M3 ($529)
- 27” IPS Full HD Resolution
- Refresh Rate 240Hz
- 1ms Response Time
- VRR (Variable Refresh Rate)
- DisplayHDR 400 sRGB 99%
ចំណែកឯកាសក្ដោបត្រចៀកស៊េរីថ្មីៗវិញ InZone H9 គឺជាម៉ូឌែលកំពូល ជាមួយតម្លៃខ្ទង់ $299 អាចតភ្ជាប់ដោយប្រើប្រាស់ឌុយ Wireless 2.4GHz ក៏បាន ឬក៏តាមរយៈ Bluetooth ក៏បានដូចគ្នា។ Sony និយាយប្រាប់ឲ្យដឹងថា វាអាចកាន់ថ្មបានដល់ទៅខ្ទង់ 32 ម៉ោង និងមានបច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខាន ប្រភេទឌីជីថលមកស្រាប់។ លើសពីនេះ វាក៏មានស្បែកទន់ល្អជាងគេ ងាយស្រួលពាក់ជាប់ត្រចៀក ជាមួយការគាំទ្រកម្មវិធី InZone ដើម្បីប្រើប្រាស់មុខងារ 360 Spatial Sound ឬកំណត់សំឡេងតាមចំណង់ចំណូលចិត្តបាន។
បើម៉ូឌែល H7 គឺមានតម្លៃខ្ទង់ $229 ដូចគ្នា ជាមួយថាមពលថ្មអាចកាន់បានដល់ 40 ម៉ោង, តភ្ជាប់តាម Wireless ឬ Bluetooth និងមានគាំទ្រកម្មវិធី InZone ប៉ុន្ដែមិនមានមុខងារកាត់បន្ថយសំឡេងរំខាន និងមានស្បែកធម្មតា។
ចុងក្រោយគេជាម៉ូឌែល H3 តម្លៃ $99 វាជាកាសខ្សែធម្មតា ជាមួយការតភ្ជាប់តាមរយៈរន្ធ 3.5mm ឬក៏រន្ធ USB Adapter ដោយមិនមានមុខងារពិសេសៗនោះទេ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត អាចចូលទៅកាន់វេបសាយផ្លូវការរបស់ Sony ដោយចុចលើតំណរភ្ជាប់ខាងក្រោមនេះ។