ទាំងនេះជាអតិថិជនឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover ស៊េរីថ្មីឆ្នាំ 2022 សបា្តហ៍ទី 2 ពី សាមសុង
ដោយ​ ៖ ប្រណិត | មួយខែមុន SHARE

 

នេះជាសប្តាហ៍ទី 2 ហើយ ដែលកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង ធ្វើការផ្តល់ជូនដល់អតិថិជនទូទាំងប្រទេស ដែលបានធ្វើការទិញស្មាតហ្វូន Galaxy A13 | Galaxy A23 | Galaxy A33 5G | Galaxy A53 5G និង Galaxy A73 5G ណាមួយរបស់ សាមសុង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 16 សីហា ឆ្នាំ 2022 ដើម្បីមានឱកាសឈ្នះនូវមហារង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីចុងក្រោយ ដែលមានសរុបចំនួន 60 គ្រឿង។

ឥឡូវនេះយើងបានរកឃើញអតិថិជនមហាសំណាងរបស់ សាមសុង ទូទាំងប្រទេសកម្ពុជាបានចំនួន 20 រូប ហើយ។ យើងនៅសល់រង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ចំនួន 40 គ្រឿងទៀត ដូចនេះសូមរួសរាន់ឡើង។

សូមបញ្ជាក់ថារាល់ការប្រគល់រង្វាន់ និងការចាប់រង្វាន់ជូនដល់អតិថិជន មហាសំណាងទាំងអស់ នឹងធ្វើការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន ចាប់ពីម៉ោង 1:30 នាទី រសៀល ដល់  ម៉ោង 2:00 រសៀល។

លោក ហាប់ លី ដែលជាអ្នកឈ្នះម្នាក់ក្នុងចំណោមអ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover 2022ក្នុងសប្តាហ៍ទី ១ មកពីខេត្តពោធិ៍សាត់បានសម្តែង និងបញ្ជាក់នូវអារម្មណ៍ពិតថា “ក្រុមគ្រួសារខ្ញុំ និងកូនៗទាំងអស់ តែងតែជឿជាក់លើទូរសព្ទក្រុមហ៊ុន សាមសុងរហូតមក! ដល់ឥឡូវក្រុមហ៊ុន សាមុង មិនគ្រាន់តែផ្តល់ទំនុកចិត្តដល់ខ្ញុំទេ ថែមទាំងផ្តល់នូវភាពរំភើប រីករាយបែបនេះជូនខ្ញុំទៀត! ខ្ញុំស្រឡាញ់ និងគាំទ្រក្រុមហ៊ុន សាមសុង ជានិច្ច!”

ដោយឡែកសម្រាប់ លោក អ៊ា ភក្ត្រា ជាអ្នកគ្រប់គ្រងផ្នែកលក់មកពី KM CENTER TRADING CO.,LTD ដែលជាតំណាងចែកចាយទូរសព្ទដៃ របស់ក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជា ក៏បានបញ្ជាក់នូវចំណាប់អារម្មណ៍ផ្ទាល់ពីកម្មវិធី “មហារង្វាន់ស្រោចធរណី” ពីសាមសុង យ៉ាងដូច្នេះថា “តាមពិតទៅអ្វីដែលក្រុមហ៊ុន សាមសុង ផ្តល់ជូននាពេលនេះគឺមិនគ្រាន់តែលភាពរំភើប សប្បាយ រីករាយប៉ុណ្ណោះទេ គឺថែមទាំងផ្តល់ជូននូវបទពិសោធន៍នៃកំពូលបច្ចេកវិទ្យាថ្មីៗ ទំនើបចុងក្រោយបំផុត ដែលបំពាក់លើស្មាតហ្វូន និងផលិតផលរបស់ខ្លួនជូនអតិថិជន”។

ឆ្លៀតក្នុងឱកាសនៃកម្មវិធីនេះ “មហារង្វាន់ស្រោចធរណី” ក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ដេប៉ូចែកចាយធំផ្លូវការ Master Dealers ដេប៉ូចែកចាយ (Dealers) អ្នកតំណាងចែកចាយផ្លូវការ (Distributor) និងអតិថិជនទាំងអស់ ដែលបានការគាំទ្រ ស្រឡាញ់ពេញចិត្ត និងតែងតែជឿជាក់លើគ្រប់ផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន សាមសុង តាំងពីដើម រហូតមកដល់ពេលនេះ។

* ខាងក្រោមនេះជាឈ្មោះអតិថិជនមហាសំណាងដែលបានឈ្នះរង្វាន់ម៉ូតូ Suzuki Nex Crossover ស៊េរីថ្មី ឆ្នាំ 2022 នៅក្នុងសប្ដាហ៍ទី 2 ទាំង 10 រូប មានរាយឈ្នោះដូចខាងក្រោម៖

បញ្ជាក់៖ ការចាប់ឆ្នោតនៅក្នុងសប្ដាហ៍ទី 3 នឹងធ្វើឡើងនៅថ្ងៃទី 09 ខែកក្កដា ឆ្នាំ 2022។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកសាកសួរនៅតាមហាងទំនើប ចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

* សូមចុច Link នេះសម្រាប់លក្ខខណ្ឌរបស់កម្មវិធី៖ https://bit.ly/3MyMxLA

ប្រភព ៖ Samsung Cambodia
អត្ថបទទាក់ទង