Valorant នឹងតាមដានស្ដាប់សំឡេងអ្នកលេង ចាប់ផ្ដើមពីពាក់កណ្ដាលខែក្រោយតទៅ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

ការទំនាក់ទំនងតាមរយៈសំឡេង រវាងអ្នកលេងជាមួយអ្នកលេងដទៃទៀត នឹងត្រូវបានថតទុកតែម្ដង ចាប់ផ្ដើមពីថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2022 ខាងមុខនេះតទៅ។ ក្រុមហ៊ុន Riot Games នឹងចាប់ផ្ដើមពីតំបន់សហរដ្ឋអាមេរិកមុនគេ បន្ទាប់មកនឹងពង្រីកទៅតំបន់ផ្សេងៗទៀត នៅពេលដែលបច្ចេកវិទ្យានេះ ដំណើរការបានរលូនតែម្ដង។

ជាការពិតណាស់ ការលេងហ្គេមគឺផ្ដល់នូវភាពសប្បាយ ដល់អ្នកលេងទាំងអស់គ្នា ប៉ុន្ដែវាក៏មានហេតុការណ៍មួយចំនួន ដែលបណ្ដាលឲ្យប៉ះពាល់ដល់អ្នកលេងដទៃដូចគ្នា ប្រសិនបើមានអ្នកប្រើពាក្យមិនល្អ ឬឈ្លោះគ្នាទៅវិញទៅមក ជាដើម។ ការថតសំឡេងទុកពិនិត្យស្ដាប់នេះ ក៏ដោយសារតែ Riot Games ចង់ប្រមូលភស្តុតាងឲ្យបានច្បាស់លាស់ ថាតើអ្នកលេងណាម្នាក់នោះ មានបានរំលោភលើគោលការណ៍របស់ហ្គេមនោះទេ។ មុខងារនេះនឹងអាចជួយឲ្យ Riot Games ធ្វើការ Ban បុគ្គលអ្នកលេងណាម្នាក់ ដែលបានប្រើពាក្យសម្ដីមិនល្អ បានយ៉ាងលឿនជាងមុន និងត្រឹមត្រូវច្បាស់លាស់ ថែមទៀតផង។

តើអ្នកទាំងអស់គ្នាគាំទ្រជាមួយ Riot Games លើមុខងារថតស្ដាប់សំឡេង ដើម្បីទប់ស្កាត់បញ្ហាអវិជ្ជមានទាំងនោះដែរឬក៏អត់ទេ? ឬក៏មានដំណោះស្រាយណាផ្សេងវិញ ដែលអ្នកគិតថាល្អប្រសើរជាងនេះ?

ប្រភព ៖ Riot Games
អត្ថបទទាក់ទង