រូបរាងផ្លូវការរបស់ ASUS ROG Phone 6 ត្រូវបានបែកធ្លាយ
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

មកទល់ពេលនេះយើងនៅមិនទាន់បានឃើញវត្តមានទូរសព្ទហ្គេម ROG Phone ជំនាន់ថ្មីរបស់ ASUS បង្ហាញខ្លួនជាផ្លូវការនៅឡើយទេ ដែលជាម៉ូឌែលត្រូវមកបន្តតំណែងរបស់ ROG Phone 5 Series នោះឯង។ យ៉ាងណាមុននេះបន្តិច រូបរាងឌីហ្សាញរបស់ ASUS ROG Phone 6 ជំនាន់ថ្មីត្រូវបានបែកធ្លាយចេញពីវិញ្ញាបនបត្រ TENAA មកហើយ។

បើតាមរូបភាពបែកធ្លាយនោះ យើងឃើញថានៅខាងក្រោយវាមានការឌីហ្សាញម៉ូត ប្លែកពីឆ្នាំមុនច្រើគួរសមដែរ ដោយមានប្រអប់កាមេរ៉ារាងផ្តេកប្លែក និងមានគ្រាប់កាមេរ៉ា 3 គ្រាប់នៅប្រអប់ក្នុងនោះ។ បន្ថែមពីនេះយើងក៏ឃើញមានអេក្រង់ទីពីរសម្រាប់លំអរ នៅខ្នងខាងក្រោយមកដែរ ប៉ុន្តែលើកនេះវាមានទំហំធំជាងនៅលើម៉ូឌែល ROG Phone 5 Ultimate ទៅទៀត។

គួរបញ្ជាក់ដែរថា បើតាមការបង្ហាញរបស់ ASUS ថ្មីៗកន្លងទៅ ROG Phone 6 នឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 5 ខែកក្កដាខាងមុខនេះ ហើយវាអាចនឹងក្លាយជាទូរសព្ទមួយក្នុងចំណោមទូរសព្ទផ្សេងៗទៀត ដែលប្រើប្រាស់ឈីបកំពូល Snapdragon 8+ Gen 1 របស់ Qualcomm ដំបូងគេ។ សម្រាប់លក្ខណៈសម្បត្តិលម្អិតផ្សេងៗទៀត គឺយើងមានតែងរង់ចាំមើលបន្តទៀត នៅពេលវាចេញផ្លូវការទាំងអស់គ្នា។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង