តាមអ្នក ដាក់ឲ្យទាញយកជំនាន់ថ្មីជាផ្លូវការ ជាមួយបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរ
ដោយ​ ៖ ប្រណិត | មួយខែមុន SHARE

 

បើគិតមកទល់ពេលនេះ តាមអ្នក ត្រូវបានប្រកាសចេញនិងដាក់ឲ្យទាញយកជាផ្លូវការ ជាបន្តបន្ទាប់បានច្រើនជំនាន់មកហើយ។ យើងសង្កេតឃើញថា គោលបំណងធំនៃការបញ្ចេញជំនាន់ថ្មីៗនេះ គឺដើម្បីធ្វើឲ្យការប្រើប្រាស់របស់អ្នកទាំងអស់គ្នាកាន់តែប្រសើរ និងជាពិសេសនោះ ដើម្បីឆ្លើយតបទៅកាន់សំណូមពរ និងការបញ្ចេញមតិរបស់អ្នកគាំទ្រ តាមអ្នក ផងដែរ។

នៅក្នុងថ្ងៃនេះ តាមអ្នក បានប្រកាសដាក់ឲ្យទាញយកជំនាន់ 3.3 ជាផ្លូវការហើយ។ នៅក្នុងជំនាន់ថ្មីនេះ មានមកជាមួយមុខងារថ្មីៗមួយចំនួន និងមានការជួសជុលទៅលើចំណុចបច្ចេកទេសមួយចំនួនដូចខាងក្រោម៖

- ផ្តុំសារដំណឹងរបស់ការបង្ហោះនីមួយៗ (Group Notification)

- បន្ថែមមុខងារផ្លាស់ប្តូរអ៊ីម៉ែលគោល

- បន្ថែមមុខងារបិទមិនឲ្យអ្នកដទៃអាចមើលបញ្ជី តាមគេ របស់យើងបាន

- អាប់ដេតផ្ទៃប្រើប្រាស់របស់ផ្ទាំងបង្ហោះវីដេអូ

- ជួសជុលបញ្ហាបច្ចេកទេសមួយចំនួន និងអាប់ដេតប្រព័ន្ធសុវត្ថិភាពឲ្យកាន់តែប្រសើរ

 

*ចុចទីនេះ ដើម្បីទាញយកសម្រាប់ Android

*ចុចទីនេះ ដើម្បីទាញយកសម្រាប់ iOS

បញ្ជាក់បន្ថែមផងដែរថា តាមអ្នក ៣.៣ នេះតម្រូវឲ្យអ្នកទាំងអស់គ្នា ចាំបាច់ត្រូវតែអាប់ដេត បានន័យថា អ្នកកំពុងប្រើជំនាន់ចាស់ៗ គឺតម្រូវឲ្យអាប់ដេតមកកាន់ជំនាន់ ៣.៣ នេះតែម្តង។ កុំភ្លេចចូលរួមផ្តល់មតិយោបល់ និងសំណើរល្អៗ ដើម្បីធ្វើឲ្យ តាមអ្នក កាន់តែប្រសើរពីមួយជំនាន់ទៅមួយជំនាន់។

ប្រភព ៖ តាមអ្នក
អត្ថបទទាក់ទង