iOS 16 ជួយឲ្យអ្នកប្រើប្រាស់រំលងផ្ទាំង Verify ថាមិនមែនជា Robot លើវេបសាយបាន
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

អ្នកប្រើប្រាស់ទូរសព្ទឆ្លាត ថេប្លេត ឬកុំព្យូទ័រទាំងអស់ប្រាកដជាធ្លាប់ជួបផ្ទាំង CAPTCHAs ដែលចេញមកដើម្បីឲ្យយើងផ្ទៀងទាត់ទៅកាន់វេបសាយ ឬកម្មវិធីមួយចំនួនថាមិនមែនជា Robot មិនខាន ដោយពេលខ្លះវាលោតចេញមក ឲ្យយើងជ្រើសរើសរូបភាពដូចជា ភ្លើងចរាចរណ៍ជាដើម។

ប្រាកដណាស់ថា មានអ្នកប្រើប្រាស់ជាច្រើនមិនចូលចិត្ត CAPTCHAs ឡើយ ព្រោះវាចេញមករំខានដល់បទពិសោធន៍ប្រើប្រាស់មែនទែន ហើយក៏ធ្វើឲ្យខាតពេលច្រើនផងដែរ។ ដោយបែបនេះហើយបានជា Apple បានដាក់បញ្ចូលមុខងារថ្មីនៅក្នុង iOS 16 ត្រូវបានគេហៅថា Automatic Verification ដោយមុខងារនេះ វានឹងប្រើប្រាស់ iCloud ទៅធ្វើការផ្ទៀងផ្ទាត់ឧបករណ៍ និងគណនីអ្នកប្រើប្រាស់ ដោយស្វ័យប្រវត្តិទៅកាន់កម្មវិធី ឬវេបសាយ ហេតុនេះអ្នកប្រើប្រាស់នឹងមិនឃើញផ្ទាំង Verify របស់ CAPTCHAs មកទៀតនោះទេ។

Apple អាចធ្វើបែបនេះបាន ដោយសារតែគេបានប្រើប្រាស់ប្រព័ន្ធ Verify ថ្មីហៅថា Private Access Tokens ដើម្បីជំនួស CAPTCHAs ដោយគេនឹងប្រើប្រាស់ប្រព័ន្ធថ្មីនេះ ដើម្បីកំណត់សម្គាល់អ្នកប្រើប្រាស់ថាជាមនុស្ស ឬ Robot ស្វ័យប្រវត្តិ និងបញ្ជួនទិន្នន័យនោះទៅកាន់ Sever របស់កម្មវិធី ឬវេបសាយទាំងឡាយ ដែលទាមទារការផ្ទៀងផ្ទាត់ ពេលចូលទៅប្រើប្រាស់ ឬពេល Log In ជាដើម។

ដូច្នេះហើយបើសិនជាវេបសាយ ឬកម្មវិធីត្រូវបាន Developer អាប់ដេតឲ្យគាំទ្រជាមួយ Private Access Tokens នេះបានហើយនោះ គឺអ្នកប្រើប្រាស់របស់ពួកគេនឹងមិនឃើញផ្ទាំង CAPTCHAs លោតមកឲ្យផ្ទៀងផ្ទាត់ទៀតឡើយ ព្រោះថាឧបករណ៍របស់ Apple បានផ្ទៀងផ្ទាត់វាជាមួយវេបសាយរួចរាល់ទៅហើយ។

ប្រភព ៖ Apple
អត្ថបទទាក់ទង