MSI Creator Z16 ជាកុំព្យូទ័រយួរដៃសក្តិសមសម្រាប់ Creator និងមានបំពាក់ CPU ដល់ Core i9
ដោយ​ ៖ ខេមបូរីផត | មួយខែមុន SHARE

 

MSI បាននាំយកកុំព្យូទ័រយួរដៃថ្មីៗច្រើនម៉ូឌែលគួរសមដែរហើយ ចូលមកកាន់ទីផ្សារកម្ពុជាយើងក្នុងឆ្នាំ 2022 នេះ​ ដែលក្នុងនោះក៏មានម៉ូឌែល MSI Creator Z16 មួយដែរ ដែលជាម៉ូឌែលត្រូវបានគេធ្វើឡើងមក ដោយយកចិត្តទុកដាក់ទៅលើអ្នកប្រើប្រាស់ជា Content Creator តែម្ដង។

ដើម្បីតម្រូវតាមអ្នកប្រើប្រាស់ជា Creator, MSI Creator Z16 ត្រូវបានគេឌីហ្សាញឡើងមក ជាមួយរាងស្ដើងស្លីម ងាយស្រួលយកតាមខ្លួន មានតួខ្លួនធ្វើឡើងពីលោហៈផ្តល់អារម្មណ៍ Premium ក៏ដូចជាមានបំពាក់អេក្រង់គុណភាពខ្ពស់ ជាមួយកម្លាំងម៉ាស៊ីនលំដាប់កំពូលផងដែរ។

មិនខុសទេ Creator Z16 បានបំពាក់អេក្រង់ទំហំ 16 អ៊ីញ កម្រិតបង្ហាញ QHD+ ជាមួយល្បឿន Refresh Rate 120Hz ហើយអេក្រង់នេះក៏អាចបង្ហាញទឹកពណ៌ DCI-P3 បាន 100% ពេញ ក៏ដូចជាគាំទ្រ Touchscreen បានដូចគ្នា។

សម្រាប់ CPU កុំព្យូទ័រយួរដៃម៉ូឌែលថ្មីនេះ បានបំពាក់ជាប្រភេទ Intel Core i9 តែម្ដង ជាមួយគ្នានឹងក្រាហ្វិកកាត RTX 3060 Max-Q របស់ NVIDIA ដែលមាន VRAM ទំហំ 6GB ផងដែរ។ ទន្ទឹមគ្នានេះ វាក៏មានរ៉េមទំហំ 16GB ព្រមទាំងបានភ្ជាប់មកនូវអង្គផ្ទុកជំនាន់ថ្មី SSD NVMe PCIe Gen4 ដល់ទំហំ 1TB ស្រាប់តែម្ដង។ ទៅលើថាមពលថ្ម MSI បានបំពាក់ឲ្យ Creator Z16 ទំហំ 90Whr ហើយកាន់តែប្រសើរ កុំព្យូទ័រនេះក៏អាចគាំទ្រជាមួយ WiFi 6E ជំនាន់ថ្មីមកដែរ។

ទាក់ទងនឹងព័ត៌មានលម្អិតបន្ថែម អាចស្វែងរកបាននៅលើទំព័រហ្វេសប៊ុក MSI Gaming Cambodia!

ប្រភព ៖ ំMSI Cambodia
អត្ថបទទាក់ទង