iOS 16 ទទួលបាន Lock Screen ពិសេសជាងមុន ជាមួយការកែប្រែសំខាន់ៗផ្សេងទៀត
ដោយ​ ៖ ខេមបូរីផត | 2 ខែមុន SHARE

 

កាលពីយប់មិញនេះ Apple បានដាក់បង្ហាញពី iOS 16 ជាផ្លូវការហើយ មុនពេលទម្លាក់ទៅកាន់អ្នកប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំខាងមុខ ហើយនៅលើជំនាន់ថ្មីនេះ យើងឃើញថា វាទទួលបានការពង្រឹងបន្ថែមទៅលើចំណុចសំខាន់ៗមួយចំនួន ក៏ដូចជាទទួលបានមុខងារថ្មីៗ កាន់តែពិសេសជាងមុនផងដែរ។

មុខងារថ្មី និងពិសេសជាងគេនៅលើ iOS 16 គឺលើកនេះ Apple បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការ Customize Font និងពណ៌នៅលើ Lock Screen បានដោយខ្លួនឯងទៀតផង។ បន្ថែមពីនេះ យើងក៏អាចដាក់ Widget ចូលទៅក្នុង Lock Screen បានដូចគ្នា ដោយមានជម្រើសជាច្រើន សម្រាប់ជ្រើសរើសតាមចំណូលចិត្តអ្នកប្រើប្រាស់។ យើងក៏អាចធ្វើការបង្កើតផ្ទាំង Lock Screen ច្រើនបានដែរ ដើម្បីអាចធ្វើការផ្លាស់ប្តូរពី Lock Screen មួយទៅមួយបានដោយគ្រាន់តែអូសអេក្រង់ទៅកៀន ខណៈមុខងារ Focus Mode ក៏អាចកំណត់ផ្សេងៗគ្នា អាស្រ័យតាម Lock Screen បានដែរ។

ទីតាំងបង្ហាញ Notification ក្នុង Lock Screen លើកនេះ ក៏ត្រូវបានកែប្រែដូចគ្នា ដោយជំនួសពីការបង្ហាញពេញអេក្រង់ វាត្រូវបាន Apple ដាក់បញ្ចូលគ្នានៅខាងក្រោមវិញ ហើយវាក៏ទទួលបានមុខងារថ្មី Live Activities ដែរ ដែលជាមុខងារបង្ហាញ Notification ពីដំណាក់កាលភ្លាមៗ ទាក់ទងនឹង Event ឧទាហរណ៍ដូចជា ដំណាក់កាលនៃការកុម្ម៉ង់ម្ហូបអនឡាញជាដើម។ បន្ថែមពីនេះ Apple ក៏បានដាក់ឲ្យមុខងារ Live Text របស់គេ អាចដំណើរការបាននៅលើវីដេអូទៀតផង​ ព្រោះបច្ចុប្បន្ននេះវាដំណើរការបានតែលើរូបភាពប៉ុណ្ណោះ។ លើកនេះមុខងារ Face ID ក៏អាចដំណើរការនៅក្នុង Landscape Mode បានដូច iPadOS ដែរហើយ ប៉ុន្តែសម្រាប់តែម៉ូឌែលមួយចំនួនប៉ុណ្ណោះ។

ក្រៅពីនេះ វាក៏ទទួលបាការកែប្រែសំខាន់ជាច្រើនទៀត ទៅលើ Messages, មុខងារថ្មី Safety Check ដើម្បីជួយទៅដល់អ្នកប្រើប្រាស់ដែលកំពុងស្ថិតក្នុងស្ថានភាពបំពានណាមួយ ដោយអាចឲ្យអ្នកប្រើងាយស្រួល ក្នុងការដកហូតសិទ្ធិចូលទៅកាន់ព័ត៌មានសំខាន់ផ្សេងៗដូចជា Location ពីអ្នកណាម្នាក់ ដែលធ្លាប់បាន Share ជាមួយគ្នាជាដើម។

ប្រភព ៖ Apple
អត្ថបទទាក់ទង