Monster Adventurer Max ជា Speaker Bluetooth តម្លៃសមរម្យ អាចប្រើបានទាំង Indoor និង Outdoor
ដោយ​ ៖ សុវណ្ណរតនៈ | មួយខែមុន SHARE

 

ផលិតផលផ្នែកសម្លេងថ្មីៗរបស់ម៉ាកយីហោ Monster បានមកដល់ហាង តាមម៉ល ហើយ ដែលក្នុងនោះក៏មាន Speaker ខ្នាតសម្លេងធំឈ្មោះថា Monster Adventurer Max មកផងដែរ។

នេះជា Speaker Bluetooth ដែលមានបំពាក់ Full-range Driver នៅខាងក្នុង 2 គ្រាប់ ជាមួយ Passive Radiators 2 គ្រាប់ទៀត ដើម្បីឲ្យវាអាចបញ្ចេញសម្លេងបានក្នុងកម្លាំង 60W ទៀតផង។ Speaker នេះ អាចប្រើប្រាស់បានទាំងនៅខាងក្នុង និងខាងក្រៅ (Indoor/Outdoor) ដែលមានបំពាក់មុខងារសំខាន់ៗដូចជា Pure Monster Sound ជាបច្ចេកវិទ្យាជួយឲ្យគុណភាពសម្លេងកាន់តែច្បាស់ កម្រិតបុកបាសធ្ងន់, អាចភ្ជាប់ទៅកាន់ Microphone តាមខ្សែបាន ដើម្បីប្រើជាលក្ខណៈខារ៉ាអូខេ ក៏ដូចជាមានបំពាក់មុខងារការពារទឹកកម្រិត IPX7 ផងដែរ។

សម្រាប់ថាមពលថ្ម Speaker នេះ អាចកំដរការស្ដាប់តន្រ្តីបានសរុប 24 ម៉ោង ហើយវាក៏មានភ្ជាប់មកជាមួយមុខងារសាកថ្មល្បឿនលឿនកម្លាំង 30W ដែលត្រូវបានក្រុមហ៊ុនគេអះអាងថា សាកមួយពេញចំណាយពេល 3 ម៉ោងប៉ុណ្ណោះ។

Monster Adventurer Max កំពុងមានលក់នៅ តាមម៉ល ក្នុងតម្លៃ 159 ដុល្លារ ដូច្នេះហើយបើប្រិយមិត្តមានចំណាប់អារម្មណ៍ ក៏ដូចជាចង់ដឹងព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុករបស់ Tam Mall ឬក៏អញ្ជើញមក Tam Mall ដោយផ្ទាល់ក៏បាន ដែលមានអាសយដ្ឋាន: ស្ថិតនៅអូឡាំព្យា អគារលេខ S1-02 មហាវិធីព្រះមុន្នីរ៉េត (St. 217) សង្កាត់វាលវង់ ខណ្ឌ ៧ មករា ក្រុងភ្នំពេញ។

ទំព័រហ្វេសប៊ុក: https://www.facebook.com/tammallexperience

Telegram: https://t.me/tammallofficial

ប្រភព ៖ តាមម៉ល
អត្ថបទទាក់ទង