Samsung បង្ហាញពីមុខងារសម្បូរបែបរបស់ Galaxy S22 Series សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ
ដោយ​ ៖ ឡេង | មួយខែមុន SHARE

 

(ភ្នំពេញ) ថ្ងៃទី 16 ខែឧសភា ឆ្នាំ 2022៖ ការងារប្រចាំថ្ងៃគឺមានភាពលំបាក និងមានសម្ពាធច្រើន ដូច្នេះជាមួយនឹងកំពូលស្មាតហ្វូន Galaxy S22 Series នឹងអាចផ្តល់នូវ ដំណោះស្រាយយ៉ាងល្អបំផុតសម្រាប់ការងារ និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដោយមិនធ្វើការតាមវិធីលំបាក No work hard តែធ្វើការបែបឆ្លាតវៃវិញ Must be work smart។

ការងារកាន់តែមានប្រសិទ្ធភាពជាងមុន អារម្មណ៍កាន់តែល្អជាងមុន ការកម្សាន្តសប្បាយគ្មានដែនកំណត់ រីករាយជាងមុន និងការភ្ជាប់ទំនាក់ទំនង ក៏កាន់តែអស្ចារ្យជាងមុនផងដែរ។ Galaxy S22 Series ស័ក្តិសមបំផុតសម្រាប់លោកអ្នកជាមួយនឹងមុខងារជាច្រើន ដែលភ្ជាប់មកជាមួយស្មាតហ្វូនកំពូលទាំងនេះ ព្រោះតែលក្ខណៈពិសេសៗយ៉ាងច្រើនសម្បូរបែបដូចជា៖

* ប៊ិកវេទមន្ត (Super Magic S-Pen) ៖ អាចកត់ត្រាបានលឿន អាចធ្វើការបកប្រែបានរហ័ស អាចទាញ និងទម្លាក់ Files (Drag and Drop) បានយ៉ាងឆ្លាតវៃ ចំណេញពេលវេលា មិនចាំបាច់បើក ឬយួរកុំព្យូទ័រក៏នៅតែអាចបំពេញការងារបានយ៉ាងល្អ គ្រប់ពេលវេលា គ្រប់ទីកន្លែង

* កំពូលថាមពលថ្មធំ (Super Long Lasting Battery) ៖ អាចនៅកំដរជាមួយអ្នកដើម្បីសម្រេចការងារសំខាន់ៗ ការកម្សាន្ត (Watching Video, Gaming…) បានដោយរលូន មិនខ្វល់ពីរឿងអស់ថ្មឡើយ

* កំពូលបន្ទះឈីបល្បឿនលឿនបំផុត (Snapdragon 8 Gen 1) ៖ ទោះជាបើកកម្មវិធីច្រើនយ៉ាងណា ប្រើយូរយ៉ាងណា ក៏នៅតែអាចដើរលឿនរលូនល្អ ឥតទាក់ ឬគាំងដែរ

* កំពូលអានុភាពកាមេរ៉ាដ៏ល្អឯក៖ អ្នកជំនាញផ្តិតយករូបភាព និងវីដេអូបានយ៉ាងល្អបំផុត ទោះនៅទីងងឹតដែលស្ទើរពន្លឺ ឬមិនមានពន្លឺគ្រប់គ្រាន់យ៉ាងណាក៏ដោយ ក៏នៅតែអាចផ្តិតយករូបភាពបានភ្លឺច្បាស់ ដាច់ស្អាត ស្ទើរតែគ្មានស្នាមអុច និងស្នាមព្រាលឡើយ

និយាយទៅគឺថាជួយសម្រួលជីវិតប្រចាំថ្ងៃបានច្រើន ដោយ Samsung Galaxy S22 Series ជាជម្រើសទូរសព្ទលំដាប់កំពូលមិនគួរមើលរំលង។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃ នៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32

ប្រភព ៖ Samsung Cambodia
អត្ថបទទាក់ទង