ទូរសព្ទប្រើកាមេរ៉ា ISOCELL HM6 108MP ដំបូងគេរបស់ realme នឹងមកដល់ឆាប់ៗនេះ ជាមួយតម្លៃក្រោម 300 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | មួយខែមុន SHARE

 

បន្ទាប់ពីបានប្រកាសចេញលក់ realme 9 Pro Series របស់ខ្លួនហើយ realme ក៏នឹងនាំយក realme 9 series មកទីផ្សារកម្ពុ​ជាបន្ថែមទៀតផងដែរ តែលើកនេះ realme នាំមកដើម្បីវាយលុកលើទីផ្សារទូរសព្ទឆ្លាតតម្លៃក្រោម 300 ដុល្លារវិញម្ដង។ ក្នុងនោះរួមមានម៉ូឌែល realme 9 និង​ realme 9i គ្រោងមកដល់ឆាប់ៗនេះ ហើយក្រុមហ៊ុនគេនឹងប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 19 ខែឧសភាខាងមុខ។ អ្វីដែលកាន់តែពិសេសនោះគឺ realme 9 គឺជាស្មាតហ្វូនដែលមានបំពាក់សេនស័រកាមេរ៉ា Samsung ISOCELL HM6 ជំនាន់ថ្មីទំហំ 108MP Prolight ដំបូងគេ ហើយថែមទាំងមានតម្លៃក្រោម 300 ដុល្លារទៀតផង។

សេនស័រកាមេរ៉ាថ្មីនេះ មានបំពាក់ជាមួយបច្ចេកវិទ្យា Nanopixel Plus-9Sum pixel Binning ជួយធ្វើឲ្យរូបភាពកាន់តែមានភាពម៉ត់ច្បាស់ ច្រើនកាលៈទេសៈ ទាំងនៅទីកន្លែងដែលមានពន្លឺតិចក៏ដោយ ហើយវាមានមុខងារ Autofocus ដំណើរការបានកាន់តែលឿនជាងមុនថែមទៀត។ ចំណែកស្មាតហ្វូន realme 9i នឹងបង្ហាញវត្តមានជាមួយកាមេរ៉ាក្រោយចំនួន 3 គ្រាប់ដូចគ្នា ដោយកាមេរ៉ាគោលនឹងប្រើប្រាស់នូវសេនស័រទំហំ 50MP Aperture f/1.8 ។

realme 9 មានការរចនាបែបរលក 3D ប្រដេញពណ៌ (Ripple Holographic design) ពេលពន្លឺចាំងប៉ះខ្នងខាងក្រោយ ហើយការរចនាបែបរលក 3D បញ្ចេញស្រមោលនៃពណ៌ផ្សេងគ្នា បង្កើតបានជារលកថេរមានទំរង់ជា 3D។ នេះជាការរចនាលើកដំបូងហើយ ដែលមានបំពាក់លើស្មាតហ្វូនធន់មធ្យមបែបនេះ ដែលជួយឲ្យមើលទៅស្អាតប្លែកម្យ៉ាងដែរ។ realme 9 មានជម្រើស ៣ ពណ៌ ដោយមាន 2 ពណ៌ជាប្រភេទការរចនាបែបរលក 3D ប្រដេញពណ៌ រួមមាន ពណ៌មាស Sunburst Gold និងពណ៌ស Stargaze White។ ចំណែកឯពណ៌មួយទៀត គឺពណ៌ខ្មៅ Meteor Black ដែលត្រូវរចនាឡើងសម្រាប់អ្នកចូលចិត្តភាពសាមញ្ញ។

ដោយឡែកសម្រាប់ការរចនារបស់ realme 9i ត្រូវបានបំផុសគំនិតដោយពន្លឺ រំលេចនូវសោភ័ណភាពនៃចំណាំងផ្លាតរបស់វា។ ដើម្បីសម្រេចបាននូវសោភ័ណភាពនេះ realme 9i ប្រើប្រាស់បច្ចេកវិទ្យាស្រោបអុបទិក 8 ស្រទាប់ ធ្វើឲ្យពេលបញ្ចាំងពន្លឺចូល វាបង្កើតជាចលនាពន្លឺយ៉ាងស្រស់ស្អាត។ realme 9i មាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ Prism black និងពណ៌ខៀវ  Prism Blue។​

នៅផ្នែកខាងមុខ realme 9 បំពាក់អេក្រង់ទំហំ 6.4 អ៊ីញ Super AMOLED ចំណែក realme 9i បំពាក់អេក្រង់ទំហំ 6.6 អ៊ីញ កម្រិតបង្ហាញ FHD+ ជាប្រភេទ IPS LCD ហើយពួកវាទាំងពីរមានកម្រិត Refresh Rate 90Hz ដូចគ្នា។

ចំពោះថាមពលថ្ម realme 9 និង 9i មានថាមពលថ្មធំ 5000mAh ភា្ជប់ជាមួយបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 33W។ យ៉ាងណាកុំភ្លេចរង់ចាំការប្រកាសជាផ្លូវការ ដែលនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី 19 ឧសភា 2022 លើផេកផ្លូវការរបស់ realme Cambodia ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត ហើយការចូលរូមមើលការផ្សាយផ្ទាល់ ក៏មានការផ្តល់រង្វាន់ជាច្រើនផងដែរ។

ប្រភព ៖ realme Cambodia
អត្ថបទទាក់ទង