EA នឹងឈប់បង្កើតហ្គេមបាល់ទាត់ក្រោមឈ្មោះ FIFA ចាប់ពីឆ្នាំក្រោយតទៅ
ដោយ​ ៖ ឡេង | 6 ថ្ងៃមុន SHARE

 

ពិតមែនហើយ កាលពីពេលថ្មីៗនេះ Electronic Arts ឬហៅកាត់ថា EA បានប្រកាសជាផ្លូវការថា បន្ទាប់ពីហ្គេម FIFA 23 តទៅ ពួកគេនឹងលែងបង្កើតហ្គេមបាល់ទាត់ ស្ថិតនៅក្រោមឈ្មោះ FIFA តទៅទៀត។ ការបពា្ឈប់នេះនឹងធ្វើឡើងចាប់ពីឆ្នាំក្រោយតទៅ ក្រោយពីបានដាក់ប្រើឈ្មោះនេះ អស់រយៈពេលជាង 30 ឆ្នាំកន្លងមក។

ហេតុដូច្នេះហើយ ចាប់ផ្ដើមពីពេលនោះតទៅ  EA នឹងប្រើប្រាស់ឈ្មោះ "EA Sports FC" ជំនួសវិញ សម្រាប់ហ្គេមបាល់ទាត់ថ្មីៗទៀត។ យ៉ាងណាក៏ដោយ នេះមិនមែនមានន័យថា ហ្គេមក៏ត្រូវខុសគ្នាទាំងស្រុងនោះដែរ ដោយឡែកគ្រាន់តែផ្លាស់ប្ដូរឈ្មោះប៉ុណ្ណោះ។ នោះក៏ដោយសារតែ EA មានអាជ្ញាប័ណ្ណសម្រាប់ដៃគូបាល់ទាត់ជាង 300 ឯណោះ ព្រមទាំងមានកិច្ចព្រមព្រៀងផ្តាច់មុខជាមួយ Premier League, MLS, La Liga, Bundesliga និង Serie A ថែមទៀតផង។ ចំពោះការដកឈ្មោះចេញនេះ គឺអាចបណ្ដាលមកពីបញ្ហាផ្នែកហិរញ្ញវត្ថុ រវាងក្រុមហ៊ុនទាំង 2 នេះ ហើយក៏សម្រេចចិត្តចែកផ្លូវគ្នាតែម្ដងទៅ។

ជាការពិតណាស់ ទាល់តែហ្គេម EA Sports FC ដាក់ឲ្យលេងជាផ្លូវការនៅឆ្នាំក្រោយ ទើបយើងអាចដឹងបន្ថែមថា នឹងមានអ្វីដែលខុសប្លែកគ្នាទៀត។ អ្នកគាំទ្រទាំងអស់ ក៏នៅអាចរង់ចាំវត្តមានរបស់ហ្គេម FIFA 23 ដែលត្រូវជាឈ្មោះចុងក្រោយគេបង្អស់ នៅក្នុងត្រកូលហ្គេមនេះផងដែរ។

ប្រភព ៖ Electronic Arts
អត្ថបទទាក់ទង