vivo Y55 ទទួលការកក់ចាប់ពីថ្ងៃនេះតទៅហើយ មានអេក្រង់ AMOLED កាមេរ៉ាគោល 50MP
ដោយ​ ៖ ឡេង | 6 ថ្ងៃមុន SHARE

 

ស្វាតហ្វូន vivo ស៊េរី Y ម៉ូឌែល vivo Y55 មានផ្តល់ជូនឲ្យអតិថិជនលើសពីការរំពឹងទុក ជាមួយថាមពលថ្មទំហំធំ, សាកថ្មល្បឿនលឿន, អាចផ្ទុកទិន្នន័យបានច្រើន, អេក្រង់មើលបានច្បាស់, សំឡេងឮល្អ, មុខងារថតរូបសម្បូរបែប, ងាយស្រួលប្រើប្រាស់ ព្រមទាំងជាមួយនឹងតម្លៃសមរម្យមួយ។

ក្រុមហ៊ុន vivo ជឿជាក់ថា អតិថិជនប្រាកដជាចាប់អារម្មណ៍លើ vivo Y55 ព្រោះថាក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ មិនអាចខ្វះបានទេ ជាមួយនឹងស្មាតហ្វូន ដែលអាចសម្រួលដល់ការទំនាក់ទំនងបាន។ ដូចនេះដើម្បីឲ្យការទំនាក់ទំនងរបស់លោកអ្នក អាចដំណើរការបានដោយរលូន និងមិនមានឧបសគ្គ ដូចជាបញ្ហាអស់ថ្ម នៅពេលកំពុងទំនាក់ទំនង ឬក៏នៅពេលកំពុងប្រតិបត្តិការ ក្នុងការចំណាយផ្សេងៗជាដើម។ នោះហើយបានជា vivo Y55 មានផ្តល់ជូនថាមពលថ្មមកឲ្យដល់ 5,000mAh ដែលអាចឲ្យប្រើប្រាស់បានពេញមួយថ្ងៃ ហើយបើការសាកថ្មវិញ គឺមានល្បឿនលឿនមួយ (ក្នុងជួរតម្លៃដូចគ្នា) រហូតដល់ 44W Flash Charge ដែលប្រើពេលតែខ្ទង់ 28 នាទី ថ្មអាចសាកបានរហូត 50% វិញ។ មិនតែប៉ុណ្ណោះ ណាមួយដោយសារតែបន្ទះឈីប Snapdragon 680 ទំហំ 6nm ជួយបង្កើនប្រសិទ្ធភាពថ្មបានខ្ទង់ 20% ដែលជាកត្តាជំរុញឲ្យកម្លាំងប្រតិបត្តិការខ្លាំងជាងមុន ស្របនឹងពេលដែលប្រើប្រាស់ថាមពលថ្មតិចជាងមុន។

ទូរសព្ទស៊េរីថ្មីម៉ូឌែល Y55 នេះ មាន RAM ដើមទំហំ 8GB + បច្ចេកវិទ្យាជំនួយ RAM ជំនាន់ 2.0 ចំនួន 4GB បន្ថែមទៀត (8GB+4GB) ធ្វើឲ្យវាដំណើរការកម្មវិធីបានច្រើន ដែលធ្វើឲ្យបើកដំណើរការ App រហូតទៅដល់ 25 App និងបង្កើនសមត្ថភាពទៅដល់ខ្ទង់ 50% ដូចនេះអ្នកអាចផ្លាស់ប្តូរ App ជាច្រើន បានយ៉ាងឆាប់រហ័សក្នុងពេលតែមួយ ដោយលែងបារម្ភពីបញ្ហាភាពយឺតយ៉ាវ។ Y55 ក៏មានអង្គផ្ទុកទិន្នន័យ (ROM) ទំហំធំល្មម 128GB និងអាចបន្ថែម Micro SD Card ពីក្រៅទៀតបានទៅដល់ 1TB ដែលវាពិតជាគ្រប់គ្រាន់ អាចឲ្យរក្សាទុកឯកសារបានច្រើន ដោយមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាអស់ Memory ទេ។

ចំពោះអ្នកប្រើប្រាស់ មានចំណង់ចំណូលចិត្ត ទស្សនាខ្សែភាពយន្តវិញ នឹងពេញចិត្តជាមួយ Y55 ជាមួយអេក្រង់ AMOLED ទំហំ 6.44 អ៊ីញ ទទួលបាន DCI-P3 Color Gamut ច្បាស់ត្រជាក់ភ្នែក ក៏ដូចជាកម្រិតបង្ហាញ FHD+ 408ppi និងអត្រាប៉ះលើអេក្រង់អាចឆ្លើយតបលឿន Touch Sampling 180Hz ផងដែរ។ បូកជាមួយគុណភាពសំឡេង Hi-Res Audio ផ្តល់សំឡេងពេញលេញជាងមុន និងការបញ្ជូនសំឡេងកាន់តែប្រសើរ ឲ្យអ្នកប្រើប្រាស់ទទួលបាននូវ បទពិសោធន៍សំឡេងកាន់តែមានគុណភាព។

ក្រៅពីកាន់ថ្មយូរ កម្មវិធីដើរលឿនមួយហើយ Y55 ក៏មានកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំធំដល់ 50MP និងកាមេរ៉ាមុខទំហំ 16MP សម្រាប់ថត Selfie តែម្ដង។ ចំពោះការថតពេលយប់វិញ អាចធ្វើឲ្យច្បាស់បានជាមួយមុខងារ Super Night Mode និងមានមុខងារទប់លំនឹងវីដេអូ ឲ្យមានស្ថេរភាពដូចគ្នា។ ចំពោះកាមេរ៉ាទី 2 ជាលេន Bokeh ទំហំ 2MP ជួយផ្តិតបានរូបភាពព្រាលនៅផ្ទៃខាងក្រោយ មើលទៅធម្មជាតិ ជាមួយបច្ចេកវិទ្យាកាត់បន្ថយស្នាមអ៊ុច និងផលរំខាន ដែលអាចមាននៅលើផ្ទៃក្រោយ ដោយផ្តោតសំខាន់ក្នុងការ Focus លើចំណុចនីមួយៗបានច្បាស់។ រីឯចុងក្រោយគេជាកាមេរ៉ា Macro ទំហំ 2MP ធ្វើការ Focus ថតវត្ថុតូចល្អិតៗបានក្នុងគំលាត 4cm ដូចនេះអ្នកអាចស្វែងរក ភាពអស្ចារ្យពីពិភពដ៏តូចល្អិត ដែលលាក់ពីភ្នែករបស់អ្នកបាន។

សរុបមក vivo Y55 មានផ្ដល់ជូនសមត្ថភាពមួយលើសពីតម្លៃដែរ ដោយសារតែវាមានតម្លៃខ្ទង់ 269 ដុល្លារ តែសាកថ្មបានលឿនជាងគេមួយ (44W) ក្នុងជួរតម្លៃដូចគ្នា ហើយបើបន្ទះឈីប និងកាមេរ៉ាវិញ ក៏ប្រសើរគួរសមមួយដែរ។ សម្រាប់អ្នកមានចំណាប់អារម្មណ៍ គឺអាចធ្វើការកក់ទុកមុន (Pre-Order) ស្មាតហ្វូន vivo Y55 ស៊េរីថ្មីនេះ ទៅប្រើប្រាស់មុនគេបាន មុននឹងពេលអស់ស្តុក ថែមទាំងទទួលបានកាដូជាទីគាប់ចិត្ត ចាប់ពីថ្ងៃទី 11 នេះតទៅ រហូតដល់ថ្ងៃទី 17 ខែឧសភា ឆ្នាំ 2022 ប៉ុណ្ណោះ។

ប្រភព ៖ vivo Cambodia
អត្ថបទទាក់ទង