ក្រុមហ៊ុន Aconatic បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសកម្ពុជាយើងហើយ
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

Aconatic ជាក្រុមហ៊ុនដែលមានបទពិសោធន៍ លើផ្នែកគ្រឿងអេឡិចត្រូនិកដ៏សម្បូរបែប ចាប់តាំងពីអំឡុងឆ្នាំ 1992 មកម្លេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន HIFI Orient Thai Public Company Limited (HIFI) និងមានរោងចក្រផ្ទាល់ខ្លួនហៅថា AE Technology Co., Ltd ដែលមានទីតាំងនៅក្នុងប្រទេសថៃ។ សម្រាប់រយៈពេលជាង 30 ឆ្នាំកន្លងមកនេះ Aconatic អាចសម្រេចបានផលិតផលជាច្រើន ដោយរួមមានបញ្ចូលទាំង ទូរទស្សន៍ឆ្លាតវៃ, ឧបករណ៍បំពងសម្លេង Speaker និងឧបករណ៍ ក៏ដូចជាម៉ាស៊ីនត្រជាក់, ម៉ាស៊ីនត្រជាក់ចល័ត និងទូទឹកកកជាដើម។ ចំណែកឯនាពេលបច្ចុប្បន្ននេះ Aconatic កំពុងតែពង្រីកខ្លួននៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសទៅលើផ្នែក ទូរទស្សន៍ឆ្លាតវៃជំនាន់ថ្មីតែម្ដង។

ចំពោះទូរទស្សន៍របស់ Aconatic គឺមានភ្ជាប់មកជាមួយនឹងមុខងារឆ្លាតវៃ ព្រមទាំងមានជម្រើសច្រើនម៉ូឌែល សម្រាប់ឲ្យជ្រើសរើស ដោយមានចាប់ពីទំហំ 32”, 43”, 50” និងរហូតដល់ 65” ផងដែរ។ ដោយបន្ទះអេក្រង់របស់វាមានកម្រិតបង្ហាញដល់ 4K UHD HDR អាចមើលឃើញរូបភាពកាន់តែច្បាស់ កាន់តែលម្អិតបំផុតមួយ។

លើសពីនេះ ពួកវាក៏ត្រូវបានការគាំទ្រពី Netflix, មានមុខងារបញ្ជាដោយប្រើសំឡេង, ប្រើប្រាស់ Android TV ឬក៏ WebOS TV ហើយគាំទ្រ Dolby Vision ពង្រឹងលើផ្នែករូបភាពវីដេអូ និងគាំទ្រ Dolby Atoms ពង្រឹងលើផ្នែកសំឡេង។

Aconatic ក៏មានទំនាក់ទំនងរឹងមាំ ជាមួយនឹងក្រុមហ៊ុនធំៗ ក្នុងការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកដូចគ្នា ដែលមានក្រុមហ៊ុន TCL, BOE និងក្រុមហ៊ុន Fenda ជាដើម។ កាលពីអំឡុងឆ្នាំ 2018 ពួកគេធ្លាប់ទទួលបានពានរង្វាន់ឧស្សាហកម្មពីនាយករដ្ឋមន្ត្រី (Prime Minister’s Industry Award 2018) និងទទួលបានពានរង្វាន់ SME National Awards ប្រចាំឆ្នាំ 2019 នៅក្នុងប្រទេសថៃទៀតផង។ បើចំណែកទីផ្សារនៅក្នុងប្រទេសថៃវិញ ក្រុមហ៊ុន Aconatic ទទួលបានចំណាត់ថ្នាក់លេខ 4 ប្រចាំយីហោទូរទស្សន៍ និងទទួលបានចំណាត់ថ្នាក់លេខ 2 ប្រចាំយីហោឧបករណ៍បំពងសម្លេង Speaker ថែមទៀតផង។

ហេតុដូចនេះហើយ ប្រសិនបើអ្នកទាំងអស់គ្នា កំពុងតែមានចំណាប់អារម្មណ៍លើម៉ាកសញ្ញា Aconatic គឺអាចសាកសួរនៅតាមបណ្ដា ហាងលក់គ្រឿងអេឡិចត្រូនិកនានា នៅក្នុងស្រុកយើងបាន។

ប្រភព ៖ Aconatic
អត្ថបទទាក់ទង