មានដំណឹងថា Apple គ្រោងបញ្ចេញ AirPods Pro 2 និង AirPods Max ពណ៌ថ្មីចុងឆ្នាំនេះ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្ដាហ៍មុន SHARE

 

យោងតាមដំណឹងថ្មីចេញពីប្រភព Mark Gurman មកពី Bloomberg នោះ បានបង្ហាញឲ្យដឹងបន្ថែមពីគម្រោងរបស់ Apple ទាក់ទងនឹងវត្តមានកាសឥតខ្សែ AirPods Pro ជំនាន់ទី 2 ក៏ដូចជា AirPods Max ក្នុងឆ្នាំ 2022 នេះផងដែរ។

ផ្អែកលើប្រភពខាងលើគឺ Apple មានគម្រោងប្រកាសចេញកាសឥតខ្សែ AirPods Pro ជំនាន់ទី 2 នៅអំឡុងចុងឆ្នាំនេះ ពោលគឺអាចនឹងស្ថិតក្នុងអំឡុងខែកញ្ញា រហូតដល់ខែធ្នូខាងមុខតែម្ដង។ ទន្ទឹមគ្នានេះដែរ គេបានដឹងទៀតថា Apple ក៏គ្រោងនឹងបញ្ចេញជម្រើសពណ៌ថ្មីបន្ថែមទៀត សម្រាប់កាសក្តោប AirPods Max របស់ខ្លួន បើទោះជាបច្ចុប្បន្នមានជម្រើសពណ៌ច្រើនរួចហើយក៏ដោយ។

សម្រាប់ AirPods Pro ជំនាន់ទី 2 គេរំពឹងថា អាចនឹងទទួលបានការឌីហ្សាញរូបរាងថ្មី ក៏ដូចជាអាចនឹងគាំទ្រមុខងារ Lossless ជាលើកដំបូងទៀតផង។ ចំពោះ AirPods Max វិញ ក្រៅពីជម្រើសពណ៌ថ្មី គេមិនរំពឹងថាទទួលបានការកែប្រែអ្វីបន្ថែមនោះទេ តែយ៉ាងណា Apple ក៏អាចនឹងទម្លាក់តម្លៃរបស់វាឲ្យទាបជាងមុនផងដែរ។

ប្រភព ៖ 9To5Mac
អត្ថបទទាក់ទង