ប្រទេសកាណាដាចង់ឲ្យមានច្បាប់ដាក់ទោស រាល់ឧក្រិដ្ឋកម្មបានប្រព្រឹត្តលើឋានព្រះច័ន្ទ
ដោយ​ ៖ ឡេង | 1 សប្ដាហ៍មុន SHARE

 

ខណៈពេលដែល ការធ្វើដំណើរការទៅកាន់ឋានព្រះច័ន្ទ នៅមិនទាន់មានមធ្យោបាយ ដ៏ងាយស្រួលនៅឡើយទេ ប៉ុន្ដែប្រទេសកាណាដា បានរៀបចំទុកមុនរួចជាស្រេច នូវច្បាប់ដាក់ទោសដូចផែនដី រាល់ពេលដែលមានឧក្រិដ្ឋកម្ម កើតឡើងនៅខាងលើនោះ។ នេះក៏ដោយសារតែច្បាប់នៅលើលំហ មិនធ្លាប់ដែលបានផ្លាស់ប្ដូរបន្ថែមសាជាថ្មីឡើយ ចាប់តាំងពីអំឡុងឆ្នាំ 1967 រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ច្បាប់នេះនឹងបូកបញ្ចូលទាំង នៅពេលកំពុងធ្វើដំណើរទៅឋានព្រះច័ន្ទ, នៅពេលត្រឡប់មកពីឋានព្រះច័ន្ទវិញ និងនៅពេលកំពុងនៅលើឋានព្រះច័ន្ទតែម្ដង។ ចំពោះវិសោធនកម្មនៃក្រមព្រហ្មទណ្ឌ របស់ប្រទេសកាណាដាថ្មីនេះ នឹងត្រូវបានយោងនៅក្នុងផ្នែកទី 18 លេខកូដ Bill C-19 ក្រោមចំណងជើងថា "Civil Lunar Gateway Agreement Activation Act" ផងដែរ។ ហាក់បីដូចជា នៅលើផែនដីអ៊ីចឹងដែរ ដោយអ្នកធ្វើដំណើរទៅខាងលើនោះ ដែលជាជនជាតិកាណាដា នឹងមិនអាចចោលសំរាម, ធ្វើការលួចអ្វីមួយ ឬក៏ប្រព្រឹត្តឧក្រិដ្ឋកម្មផ្សេងៗ ដោយគ្មានការដាក់ទោសបាននោះទេ។

ប្រសិនបើនៅពេលអនាគត ការដំណើរការទៅកាន់លំហ ជាពិសេសទៅកាន់ឋានព្រះច័ន្ទ អាចមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ជាងបច្ចុប្បន្ននេះ ប្រាកដជាមានអ្នកចង់ទៅលេងជាច្រើននាក់មិនខាន។ ហេតុដូចនេះហើយ ការពារទុកមុនតែងតែប្រសើរជាងព្យាបាល ស្របនឹងពេលដែល មធ្យោបាយទៅកាន់លំហ កំពុងតែមានការអភិវឌ្ឍន៍លឿន។

ប្រភព ៖ Space.com
អត្ថបទទាក់ទង