vivo ត្រៀមបញ្ចេញទូរសព្ទត្រកូល Y ម៉ូឌែលថ្មីមួយទៀត ក្នុងពេលឆាប់ៗខាងមុខនេះ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្ដាហ៍មុន SHARE

 

កន្លងមក vivo បានបញ្ចេញនូវស្មាតហ្វូនម៉ូឌែល Y ជាច្រើនម៉ូឌែល ជាមួយការបំពាក់បច្ចេកវិទ្យាថ្មីៗ ហើយបច្ចុប្បន្នក៏កំពុងទទួលបានការគាំទ្រច្រើន ទៅលើការលក់ស្មាតហ្វូនស៊េរី Y01 ដែលទើបតែនឹងចេញកាលពីអំឡុងខែមីនា ឆ្នាំ 2022 ថ្មីនេះផងដែរ។

ដោយឃើញថាមានការគាំទ្រច្រើនពីសំណាក់អតិថិជន ក្នុងអំឡុងខែឧសភា ឆ្នាំ 2022 នេះ ក្រុមហ៊ុន vivo ក៏ត្រៀមនឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនមួយម៉ូឌែលទៀត ស្ថិតក្នុងត្រកូល Y។ vivo បានអះអាងថា ទូរសព្ទដែលគេគ្រោងប្រកាសចេញនោះ នឹងមានល្បឿនដំណើរការលឿន កាន់ថ្មបានយូរ ផ្ទុកទិន្នន័យបានច្រើន អេក្រង់មើលបានច្បាស់ សំលេងឮល្អ អាចថតរូបបានប្រសើរ ហើយនឹងមានតម្លៃសមរម្យទៀតផង។

បន្ថែមពីនេះគេក៏បញ្ជាក់ថា ទូរសព្ទត្រកូល Y ថ្មីនោះ នឹងមានបំពាក់ជាមួយនឹងបន្ទះឈីប ដែលប្រសើរជាងមុន 20% សម្រាប់ផ្នែក CPU រីឯផ្នែក GPU មានសមត្ថភាពកើនឡើង 10% បើធៀបនឹងទូរសព្ទត្រកូល Y ជំនាន់មុន បូករួមទាំងមាន RAM ជំនួយបន្ថែមពីលើ RAM ដែលមានស្រាប់។

vivo បន្ថែមថា ចំណែកឯកកាមេរ៉ាក្រោយវិញ គឺអាចថតរូបភាពបានច្បាស់ ហើយខណៈការថតពេលយប់ ក៏ទទួលបានការពង្រឹងបន្ថែមឲ្យប្រសើរ ក៏ដូចជាអាចទប់លំនឹងបានល្អជាងមុន ពេលថតវីដេអូ។

យ៉ាងណាសម្រាប់ព័ត៌មានលម្អិត ទាក់ទងនឹងរូបរាង ក៏ដូចជាចំណុចសំខាន់ផ្សេងៗទៀតនោះ vivo នឹងបង្ហាញបន្ថែមនៅលើ Facebook Page ផ្លូវការរបស់គេចាំពីថ្ងៃនេះតទៅ។

ប្រភព ៖ vivo Cambodia
អត្ថបទទាក់ទង