Apple Watch Series 8 អាចនឹងមានមុខងារវាស់សីតុណ្ហភាពលើរាងកាយបាន
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្ដាហ៍មុន SHARE

 

កាលពីឆ្នាំមុន មានភាគរយខ្ពស់មែនទែនដែល Apple នាំយកមុខងារវាស់សីតុណ្ហភាពរាងកាយមកដាក់ក្នុង Apple Watch Series 7 ប៉ុន្តែចុងក្រោយគេសម្រេចមិនដាក់វិញ​ ដោយសារអាចបណ្ដាលមកពី វិធីសាស្ត្រដែលគេបានប្រើប្រាស់សម្រាប់មុខងារនេះ ដំណើរការមិនទាន់ល្អគ្រប់គ្រាន់តាមតម្រូវការ។

ដោយឡែកនៅពេលថ្មីៗនេះវិញ អ្នកចែករំលែកដំណឹងលេចធ្លាយល្បីលោក Ming-Chi Kuo បានចេញការបង្ហាញជាថ្មីថា មុខងារវាស់សីតុណ្ហភាពរាងកាយនោះ នៅតែមានសង្ឃឹមថា អាចនឹងមានវត្តមានលើ Apple Watch Series 8 ជំនាន់ថ្មី ប៉ុន្តែក៏អាស្រ័យលើកត្តាមួយដែរ នោះគឺក្នុងករណីដែលវីធីសាស្ត្រ Apple ប្រើប្រាស់នោះ ដំណើរការបានពេញលេញគ្រប់គ្រាន់តាមតម្រូវការខ្ពស់របស់គេ មុនពេលវេលាកំណត់ក្នុងការផលិតទ្រង់ទ្រាយធំមកដល់។

យ៉ាងណាក៏ដោយ Apple បានសិក្សាលើបន្ថែមលើវីធីសាស្ត្រ ដើម្បីដាក់មុខងារវាស់សីតុណ្ហភាពរាងកាយតាំងពីជំនាន់ Apple Watch Series 7 មកម្លេះ ដូច្នេះក៏អាចទៅរួចដែរ ដែលមុខងារនេះរួចរាល់ទាល់ពេលសម្រាប់ Watch Series 8។

បើតាមប្រភពខាងលើ ផលវិបាកសម្រាប់ Apple ក្នុងការនាំយកមុខងារវាស់សីតុណ្ហភាពរាងកាយចូលមកនោះ គឺដោយសារតែគេចង់ឲ្យមុខងារនេះ ដំណើរការបានត្រឹមត្រូវបំផុត ខណៈពេលដែលការប្រើសេនស័រ សម្រាប់វាស់សីតុណ្ហភាពលើស្បែករបស់អ្នកប្រើប្រាស់ អាចនឹងប្រាប់ព័ត៌មានមិនច្បាស់លាស់នោះទេ ព្រោះសីតុណ្ហភាពលើស្បែកផ្លាស់ប្តូរយ៉ាងឆាប់រហ័ស អាស្រ័យតាមមជ្ឈដ្ឋានជុំវិញខ្លួនអ្នកប្រើ ដូច្នេះហើយ Apple ត្រូវការស្វែងរកដំណោះស្រាយ ឬវីធីសាស្ត្របន្ថែម ដើម្បីធ្វើយ៉ាងណាឲ្យមុខងារនោះផ្តល់ព័ត៌មានសីតុណ្ហភាពរាងកាយបានត្រឹមត្រូវ។

ប្រភព ៖ Macrumors
អត្ថបទទាក់ទង