ធ្វើការហៅវីដេអូខលលើ Apple Watch តាមរយៈខ្សែនាឡិកាប្លែកមួយនេះ
ដោយ​ ៖ ឡេង | 2 សប្ដាហ៍មុន SHARE

 

ក្រៅពីការជួយតាមដានសុខភាព និងបង្ហាញសារដំណឹងហើយ នាឡិកាឆ្លាតវៃហាក់បីដូចជា មិនសូវធ្វើអ្វីផ្សេងបានទៀតនោះទេ ដោយវានៅខ្វះមុខងារជាច្រើនបន្ថែមទៀតផងដែរ។ ហេតុដូច្នេះហើយ ក្រុមហ៊ុន Wristcam ក៏បានបង្កើតខ្សែនាឡិកាពិសេសសម្រាប់ Apple Watch ដែលមានភ្ជាប់មកជាមួយនឹងកាមេរ៉ាចំនួន 2 គ្រាប់ និងបានបញ្ចេញកំណែអាប់ដេតថ្មី ដើម្បីឲ្យវាអាចធ្វើការហៅវីដេអូខលបានតែម្ដង។

ចំពោះកាមេរ៉ា 1 គ្រាប់មានទំហំ 2MP គឺស្ថិតនៅពីលើអេក្រង់នាឡិកា ដែលដើរតួជាកាមេរ៉ា Webcam សម្រាប់ការនិយាយវីដេអូខល រីឯកាមេរ៉ា 1 គ្រាប់ទៀតមានទំហំ 8MP គឺវាមានទីតាំងនៅពីមុខផ្នែកចំហៀងនៃនាឡិកា ទុកសម្រាប់ថតទូទៅ ដូចជាកាមេរ៉ានៅលើទូរសព្ទរបស់យើងដូចគ្នា។ លើសពីនេះ វាក៏មានអាវការពារទឹក, ទម្ងន់ 22 ក្រាម, ថតវីដេអូបានកម្រិត HD ជាមួយមុខងារទប់លំនឹង ហើយខ្សែមានទំហំ 38/40/41/42/44/45mm ជាមួយជម្រើសពណ៌មានបង្ហាញនៅរូបភាពខាងលើ។ អ្វីដែលជាបញ្ហាមួយនោះគឺថា នាពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់ត្រូវការពាក់ខ្សែនាឡិកាមួយនេះដូចគ្នា ទើបអាចវីដេអូខលជាមួយគ្នាបាន ដោយវាមិនគាំទ្រជាមួយ កម្មវិធីវីដេអូខលផ្សេងៗទៀតឡើយ។

ខ្សែនាឡិកា Wristcam Band សម្រាប់ Apple នេះ គឺមានតម្លៃថ្លៃចាប់ពីខ្ទង់ 299 ដុល្លារឡើងទៅ (ខ្សែពណ៌ខ្មៅ និងពណ៌ប្រផេះ) ដោយឡែក សម្រាប់ខ្សែពណ៌បៃតងស្រាល (Limited Edition) ស្ថិតនៅកណ្ដាលក្នុងរូបភាពដំបូងគេនោះវិញ នឹងមានតម្លៃរហូតដល់ទៅខ្ទង់ 399 ដុល្លារឯណោះ។

ប្រភព ៖ Wristcam
អត្ថបទទាក់ទង