វិធីចូលរួមធ្វើតេស្ដ Android 13 Beta 1 នៅលើម៉ូឌែល Pixel ទាំងអស់នេះ
នៅពេលដើមសប្ដាហ៍នេះ Google បានធ្វើការបញ្ចេញកំណែអាប់ដេត Android 13 ជំនាន់សាកល្បង Beta លើកដំបូង សម្រាប់ចាប់ពីត្រកូល Pixel 4 ឡើងទៅ។ ប្រព័ន្ធប្រតិបត្តិការ Android 13 កំពុងឃើញមានការកែតម្រូវទៅលើកន្លែងផ្ទាំងចាក់តន្ដ្រី ក៏ដូចជាការឌីហ្សាញផ្ទាំងម៉ីនុយឲ្យថ្មីបន្ដិច, កែច្នៃរំញ័រនៅពេលកំពុងដាក់ Silent និងផ្សេងៗទៀត។ នាពេលបច្ចុប្បន្ននេះ វានៅមានបញ្ហាគួរសម ដើម្បីឲ្យអ្នកប្រើប្រាស់រាយការណ៍ទៅកាន់ Google វិញ ហើយការដំឡើងនេះ ក៏អាចបាត់បង់ទិន្នន័យក្នុងទូរសព្ទរបស់អ្នកដូចគ្នា។
ដើម្បីធ្វើការដំឡើង Android 13 Beta 1 នៅលើ Pixel 4 ឡើងទៅ៖
- ចូលទៅកាន់វេបសាយផ្លូវការរបស់ Google (តាមរយៈតំណរភ្ជាប់ខាងក្រោមនេះ)
- ធ្វើការចុះឈ្មោះចូលគណនី Google របស់អ្នក ដែលបានភ្ជាប់ជាមួយទូរសព្ទ Pixel នោះដែរ
- ចុចទៅលើពាក្យ “+ Opt In” នៅក្នុងវេបសាយនោះ
- ជ្រើសរើសយក “Android 13” និងបន្ទាប់មក “Review Terms”
- រួចអ្នកអាចចូលទៅកាន់ Settings > System > System Update ដើម្បីទាញយកមកតេស្ដប្រើបានជាស្រេច (ឬក៏ត្រូវរង់ចាំមួយរយៈ ទើបអាចអាប់ដេតឡើងបាន)
គួរបញ្ជាក់ផងថា៖ អ្នកជាប់ជាមួយ Android 12 Beta នឹងត្រូវធ្វើការដកចេញសិន (Opt Out) មុននឹងធ្វើការបញ្ចូល (Opt In) Android 13 ផងដែរ។