Elon Musk បានលក់ភាគហ៊ុន Tesla អស់ជិត 4 ពាន់លានដុល្លារ
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ របាយការណ៍ឯកសារមួយ បានចែករំលែកមកឲ្យដឹងថា លោក Elon Musk បានលក់ភាគហ៊ុន Tesla របស់គាត់អស់សរុបចំនួន 4.4 លានហ៊ុន ដែលស្មើនឹងទឹកប្រាក់ជិត 4 ពាន់លានដុល្លារ។ ចំណែកឯការដាក់លក់ភាគហ៊ុននេះ គឺបានធ្វើឡើងក្រោយពីគាត់ទិញបាន Twitter កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ឯកសារចុះផ្សាយមិនទាន់ដឹងច្បាស់ថា មូលហេតុអ្វីដែលបណ្ដាលឲ្យលោក Elon Musk សម្រេចចិត្តលក់ភាគហ៊ុន Tesla ខ្លះរបស់គាត់របស់គាត់នោះទេ។ ដោយឡែក គាត់គ្រាន់តែបានឆ្លើយតបវិញថា គាត់គ្មានគម្រោងបន្ដលក់បន្ដទៀតឡើយ តាមរយៈគណនី Twitter ផ្លូវការរបស់គាត់ផ្ទាល់តែម្ដង។ គួរបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ ភាគហ៊ុនរបស់ Tesla កំពុងតែបន្ដធ្លាក់ចុះ បន្ទាប់ពីការទិញយក Twitter របស់លោកElon Musk រួចមកហើយ។

ជាការពិតណាស់ ទឹកប្រាក់ជិត 4 ពាន់លានដុល្លារ មិនអាចយកទៅប៉ះប៉ូវទឹកប្រាក់ខ្ទង់ 44 ពាន់លានដុល្លារបានច្រើននោះទេ ដែលគាត់បានយកទៅទិញបណ្ដាញសង្គម Twitter កាលពីពេលថ្មីៗនេះ។

ប្រភព ៖ Bloomberg
អត្ថបទទាក់ទង