TikTok ជាកម្មវិធីមានចំនួនទាញយកច្រើនជាងគេបំផុតក្នុងត្រីមាសទី 1 ឆ្នាំ 2022
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

TikTok ជាកម្មវិធីមួយដែលទទួលបានសំទុះការប្រើប្រាស់កើនឡើងជាបន្តបន្ទាប់ ហើយកាលពីក្នុងត្រីមាសទី 1 ឆ្នាំ​ 2022 ដែលទើបបញ្ចប់ទៅថ្មីៗនេះ ក៏មិនខុសគ្នាដែរ TikTok នៅតែបន្តជាកម្មវិធី ដែលមានចំនួនទាញយកច្រើនជាងគេបំផុតដដែល។

យោងតាមលទ្ធផលស្រាវជ្រាវចេញពីប្រភព Sensor Tower បានឲ្យដឹងថា TikTok គឺជាកម្មវិធីដែលមានចំនួនទាញយកច្រើនជាងគេបំផុត ពោលគឺប្រមាណជាខ្ទង់ 175 លានដងឯណោះ ក្នុងត្រីមាសទី 1 កន្លងទៅ បើគិតទាំងក្នុង App Store និង Play Store។ គួរបញ្ជាក់ដែរថា TikTok ទទួលបានចំនួនអ្នកទាញយកសរុបដល់ទៅ 3.5 ពាន់លានដងគិតត្រឹមត្រីមាសទី 1 ឆ្នាំមុន ដែលចំនួនទាញយកដ៏ខ្ពស់នោះ បានធ្វើឲ្យកម្មវិធីនេះក្លាយជាកម្មវិធីតែមួយគត់ មិនមែនជារបស់ Meta តែអាចឡើងទៅដល់ដំណាក់កាលនេះបាន។

គិតសរុបទាំងលើ App Store និង Play Store បន្ទាប់ពី TikTok មក គឺ Instagram ជាកម្មវិធីទី 2 ដែលទទួលបានចំនួនទាញយកច្រើនជាងគេ ក្នុងត្រីមាសទី 1 ឆ្នាំ 2022 នេះ ខណៈ Facebook ឈរនៅលេខ 3, WhatsApp លេខ 4 និង Telegram ឈរនៅលេខរៀងទី 5។

ប្រភព ៖ Tech Crunch
អត្ថបទទាក់ទង