ទៅរួចទេដែល iPhone ចេញក្នុងឆ្នាំ 2024 មានអេក្រង់លាតពេញ?
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្ដាហ៍មុន SHARE

 

យើងធ្លាប់បានដឹងដំណឹងទាក់ទងនឹង iPhone 14 Pro ច្រើនមកហើយ ដោយក្នុងចំណោមដំណឹងទាំងនោះ ចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺទូរសព្ទកំពូលជំនាន់ថ្មីរបស់ Apple នេះ អាចនឹងមានភ្ជាប់មកជាមួយអេក្រង់មានកាមេរ៉ាជាលេនទំលុះអេក្រង់ទៀតផង។

ចំណែកឯពេលនេះវិញ យើងមិននិយាយពី iPhone ជាមួយលេនទំលុះអេក្រង់ទៀតទេ ជាក់ស្ដែងអ្នកព្យាករណ៍ល្បីឈ្មោះ Ming-Chi Kuo បានរំពឹងទុកចំណុចសំខាន់មួយ ដែល Apple អាចនឹងធ្វើនៅលើ​ iPhone គ្រោងចេញក្នុងឆ្នាំ 2024 ខាងមុខ អាចជា iPhone 16 Pro ហ្នឹងឯង ពោលគឺគេបានរំពឹងថា iPhone ម៉ូឌែលនេះ ទំនងជានឹងប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ា ក៏ដូចជាសេនស័រសម្រាប់ Face ID បង្កប់ក្រោមអេក្រង់តែម្ដង។ ការបង្ហាញនេះគឺមានន័យថា iPhone ក្នុងឆ្នាំ 2024 អាចនឹងក្លាយជា iPhone ដែលមានអេក្រង់លាតពេញ គ្មានឆក ឬគ្មានលេនទំលុះអេក្រង់មករំខានទៀតនោះទេ។

មូលហេតុចំបងដែលធ្វើឲ្យអ្នកវិភាគខាងលើ រំពឹងខ្ពស់បែបនេះ គឺដោយសារតែគេបានដឹងថា Apple បានរកឃើញដំណោះស្រាយ ដើម្បីជួសជុលបញ្ហាគុណភាពរូបភាព ដែលថតចេញពីកាមេរ៉ាក្រោមអេក្រង់នោះហើយ ដូច្នេះគេអាចនឹងសម្រេចប្រើប្រាស់បច្ចេកវិទ្យានេះចាប់ផ្តើមពីជំនាន់ iPhone ក្នុងឆ្នាំ 2024 តែម្ដង។

ប្រភព ៖ Ming-Chi Kuo
អត្ថបទទាក់ទង