Tesla បញ្ឈប់បុគ្គលិកដែលធ្វើវីដេអូពីមុខងារបើកបរស្វ័យប្រវត្តិរបស់ខ្លួននៅលើ YouTube
ដោយ​ ៖ សុវណ្ណរតនៈ | 3 ខែមុន SHARE

 

មានអ្នកប្រើប្រាស់ Tesla ជាច្រើនបានធ្វើវីដេអូទាក់ទងនឹងមុខងារ Full Self Driving របស់រថយន្តនេះ បង្ហោះនៅតាមបណ្ដាញសង្គម ក៏ដូចជា Platform វីដេអូផ្សេងៗ ជាពិសេសគឺ YouTube តែម្ដង។ ក្នុងចំណោមអ្នកធ្វើវីដេអូទាំងនោះ ក៏មានបុគ្គលិករបស់ Tesla ផ្ទាល់ដែរ ដូច្នេះហើយបានជាថ្មីៗនេះ មានបុគ្គលិករបស់ Tesla ម្នាក់ត្រូវបានបញ្ឈប់ពីការងារ ដោយសារតែការបង្ហោះរបស់គេ។

មិនខុសទេ អតីតបុគ្គលិករបស់ Tesla ម្នាក់ឈ្មោះថា John Bernal ដែលធ្លាប់បានបង្ហោះវីដេអូ Review មុខងារ FSD Beta នៅលើ YouTube នោះ ត្រូវបានបញ្ឈប់ពីការងារកាលពីពេលថ្មីៗកន្លងទៅនេះ។ លោក Bernal បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ពីមុនគាត់ធ្លាប់ទទួលបានការព្រមាន ពីសំណាក់អ្នកគ្រប់របស់គាត់ដែរ បន្ទាប់ពីបានបង្ហោះវីដេអូបង្ហាញពី បញ្ហាមួយចំនួនទាក់ទងនឹងមុខងារ FSD នៅលើ YouTube កាលពីខែមីនាឆ្នាំ 2021 កន្លងទៅ ហើយវីដេអូនោះមានអ្នកមើលដល់ទៅ 250,000 ដងឯណោះ និងមានការចែករំលែកតៗគ្នាច្រើន នៅលើបណ្ដាញសង្គមដូចជា Twitter ជាដើម។

ក្រោយពីបង្ហោះវីដេអូនោះ បុគ្គលខាងលើទទួលបានការហាមឃាត់ឲ្យឈប់បង្ហោះវីដេអូជះឥទ្ធិពលអវិជ្ជមានមកលើមុខងារ FSD នេះទៀតនៅពេលអនាគត ប៉ុន្តក្រោយៗមកទៀត គាត់នៅតែបន្តបង្ហោះជាហេតុធ្វើឲ្យ Tesla បញ្ឈប់ការងារគាត់តែម្ដង។ យោងតាម CNBC បានឲ្យដឹងថា ច្បាស់របស់ Tesla ទាក់ទងនឹងសកម្មភាពក្នុងបណ្ដាញសង្គមសម្រាប់បុគ្គលិកខ្លួននោះ គឺហាមឃាត់មិនឲ្យពួកគេបង្ហោះវីដេអូរិះគន់ ឬផ្តល់ផលអវិជ្ជមានមកលើផលិតផលរបស់ក្រុមហ៊ុននោះទេ ប៉ុន្តែមុននឹងធ្វើការបញ្ឈប់ ឬដាក់ពិន័យបុគ្គលិកនោះ គេក៏ពឹងផ្អែកទៅលើភាពត្រឹមត្រូវ និងសមហេតុផល ក៏ដូចជាការទទួលខុសត្រូវរបស់បុគ្គលិកខ្លួន នៅលើសកម្មភាពក្នុងបណ្ដាញសង្គមរបស់ពួកគេដែរ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង