ក្រុមហ៊ុនម៉ូតូ Kawasaki បានបង្កើតពពែយន្តអាចឲ្យមនុស្សជិះបាន
ដោយ​ ៖ សុវណ្ណរតនៈ | 3 ខែមុន SHARE

 

យើងស្គាល់យីហោ Kawasaki ភាគច្រើននៅលើម៉ូតូធំៗ ប៉ុន្តែកាលពីពេលថ្មីៗនេះ គេទើបដាក់បង្ហាញ Robot ចំនួនពីរក្នុងព្រឹត្តិការណ៍ International Robot Exhibition (iREX) នៅទីក្រុង Tokyo។ ក្នុងចំណោម Robot ទាំងពីរនោះ មានមួយជា Robot ដែលត្រូវបានគេធ្វើរាងដូចពពែ និងអាចឲ្យមនុស្សជិះបានថែមទៀតផង។

ពពែយន្តអគ្គិសនីនោះ មានសតម្ថភាពអាចក្រាបចុះ និងងើបឈរបានដោយខ្លួនឯង ក៏ដូចជាអាចធ្វើការចលនាដើរ ឬប្រើកង់ដែលនៅជាប់ជង្គង់របស់វាបាន ពេលដែលវាក្រាបចុះ។ យោងតាមវីដេអូដែលបានបង្ហាញឃើញថា គេអាចបញ្ជា Robot មានរាងជាពពែនោះបាន តាមរយៈដៃបញ្ជា និងអេក្រង់ដែលមានលើខ្នងរបស់វា ពេលដែលគេឡើងជិះ ប៉ុន្តែយ៉ាងណាក្រុមហ៊ុនគេផ្ទាល់មិនបានបញ្ជាក់ប្រាប់នោះទេថា ល្បឿនដែលពពែយន្តនេះអាចដើរបានក្នុងកម្រិតប៉ុណ្ណា។

ក្រុមហ៊ុនគេអះអាងថា ពពែយន្តនេះអាចទ្រទ្រង់ទម្ងន់បាន 100kg ហើយពេលនេះ វានៅស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ ដោយគេរំពឹងថា នៅពេលខាងមុខ គេអាចប្រើប្រាស់វា ដើម្បីធ្វើការដឹកជញ្ជូនទំនិញនៅក្នុងឃ្លាំង ឬរោងចក្របាន។

ដើម្បីជ្រាបច្បាស់បន្ថែម អ្នកទាំងអស់គ្នាអាចទស្សនាវីដេអូខាងក្រោមនេះបាន៖

ប្រភព ៖ Business Insider
អត្ថបទទាក់ទង