រថយន្ដអគ្គិសនីដំបូងរបស់ Huawei កំពុងតែចាប់ផ្ដើមដាក់លក់ហើយ
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

កាលពីខែធ្នូ ឆ្នាំ 2021 កន្លងទៅនេះ Huawei បានធ្វើការប្រកាសចេញនូវ រថយន្ដអគ្គិសនីលើកដំបូង ដែលមានឈ្មោះហៅថា AITO M5 និងមានការចាប់អារម្មណ៍ច្រើនផងដែរ ដោយវាមានអ្នកធ្វើការកុម្ម៉ង់ទុកមុនសរុបដល់ទៅខ្ទង់ 6,500 គ្រឿង ក្នុងរយៈពេល 4 ថ្ងៃដំបូង នៅក្នុងប្រទេសចិន។ រហូតមកដល់ពេលថ្មីៗនេះ Huawei ក៏បានចាប់ផ្ដើមដឹកជញ្ជូនទៅកាន់ ខាងផ្នែកលក់ជាបណ្ដើរៗហើយ ដើម្បីចែកចាយជូនអតិថិជនទាំងអស់។

ឈ្មោះពេញរបស់ AITO គឺជា (Added Intelligence to Auto) ដោយម៉ូឌែល M5 នេះ មានជម្រើសកម្លាំងសេះ 272hp (203 kW) រត់កង់ក្រោយ តម្លៃ $39,500, ជម្រើសកម្លាំងសេះ 428hp (319 kW) រត់កង់ទាំងអស់ តម្លៃ $44,200 និងជម្រើសកម្លាំងសេះ 496hp (370 kW) រត់កង់ទាំងអស់ តម្លៃ $50,000 ផងដែរ។ ខណៈពេលដែល នៅពេលសាកត្រឹមថាមពលចំនួន 40 kWh អាចឲ្យបើកបរបាន 150km ដោយឡែក ការសាកមួយពេញ នឹងអាចបើកបរបានដល់ទៅ 1,100km ឯណោះ។

មួយវិញទៀត ដោយសារតែវាជារថយន្ដរបស់ Huawei ដូច្នេះហើយវាក៏ដំណើរការលើប្រព័ន្ធប្រតិបត្តិការ HarmonyOS សម្រាប់ការបញ្ជាមុខងារក្នុងរថយន្ដថែមទៀតផង។ ចុះអ្នកទាំងអស់គ្នាវិញ តើយល់ឃើញយ៉ាងណាដែរ ចំពោះរថយន្ដអគ្គិសនីលើកដំបូងរបស់ Huawei មួយនេះ?

ប្រភព ៖ Huawei
អត្ថបទទាក់ទង