Sony ចាប់ដៃគូជាមួយ Honda ដើម្បីផលិតរថយន្ដអគ្គិសនីជាមួយគ្នា
ដោយ​ ៖ ឡេង | 3 ខែមុន SHARE

 

ថ្មីៗនេះ Sony និង Honda បានប្រកាសជាសាធារណៈថា ពួកគេនឹងសហការជាមួយគ្នា ទៅលើការផលិតរថយន្ដអគ្គិសនី ដោយសំដៅទាំងលើផ្នែកឌីហ្សាញ ក៏ដូចជាការដាក់លក់ផងដែរ។ ហេតុដូច្នេះហើយ ឈ្មោះក្រុមហ៊ុនថ្មីរួមគ្នាមួយ នឹងត្រូវបានលាតត្រដាងជាផ្លូវការនៅក្នុងឆ្នាំ 2022 នេះ ប៉ុន្ដែត្រូវរង់ចាំដល់អំឡុងឆ្នាំ 2025 ទើបបានឃើញរូបរាងរបស់ម៉ូឌែលដំបូងបង្អស់។

បើយោងទៅតាមរបាយការណ៍ បានលើកឡើងមកឲ្យដឹងថា Honda នឹងប្រើប្រាស់បទពិសោធន៍ជាច្រើនឆ្នាំរបស់គេ មកធ្វើការពង្រឹងលើការផលិត និងស្វែងរកទីផ្សារឲ្យម៉ាករថយន្ដអគ្គិសនីថ្មីនេះ។ ចំណែកឯ Sony ខិតខំផ្ដោតទៅលើផ្នែកសេនស័រកាមេរ៉ា, ប្រព័ន្ធទំនាក់ទំនង សេវាទូរគមនាគមន៍ និងផ្នែកកម្សន្ដផ្សេងៗ ជាដើម។ ក្រុមហ៊ុនទាំង 2 ជឿជាក់ថា ពួកគេនឹងអាចនាំយកការច្នៃប្រឌិតថ្មី, ការវិវត្តន៍ និងការពង្រីកលើផ្នែកចល័ត ទៅកាន់ជុំវិញពិភពលោក ព្រមទាំងអាចបំពេញបំណង របស់អតិថិជនថែមទៀតផង។

អញ្ចឹង សម្រាប់អ្នកគាំទ្រ Sony និង Honda ទាំងអស់ ប្រាកដជាសប្បាយចិត្តមិនខាន នៅពេលដែលបានឮពីដំណឹងថ្មីមួយនេះ ហើយក៏កុំភ្លេចរង់ចាំតាមដាន ព័ត៌មានបន្ថែមបន្ដទៀតទាំងអស់គ្នា។

ប្រភព ៖ SONY x Honda
អត្ថបទទាក់ទង