Tesla ក្នុងប្រទេសចិនដាក់លក់ Microphone សម្រាប់អ្នកចូលចិត្តច្រៀងខារ៉ាអូខេក្នុងរថយន្ត
ដោយ​ ៖ ខេមបូរីផត | 5 ខែមុន SHARE

 

ថ្មីៗនេះ Tesla ក្នុងប្រទេសចិន បានប្រកាសចេញ Microphone សម្រាប់រថយន្តរបស់គេ ត្រូវបានហៅថា TeslaMic ហើយក៏កំពុងដាក់លក់ដូចគ្នាដែរ បន្ទាប់ពីទើបទម្លាក់កំណែអាប់ដេតថ្មីមួយ ដែលមានដាក់បញ្ចូលមុខងារច្រៀងខារ៉ាអូខេ នៅក្នុង Infotainment System ក្នុងរថយន្តរបស់ខ្លួន។

យោងតាមការបង្ហាញចេញពី Tesla ផ្ទាល់បានឲ្យដឹងថា TeslaMic នឹងធ្វើការភ្ជាប់គ្នាស្វ័យប្រវត្តិជាមួយរថយន្ត Tesla។ ការដាក់លក់របស់ Tesla នោះដែរ មកជាកញ្ចប់តែម្ដង ដែលក្នុងកញ្ចក់នោះមាន TeslaMic មួយគូរ សម្រាប់ឲ្យអ្នកចង់ច្រៀងខារ៉ាអូខែបែបឆ្លងឆ្លើយជាមួយដៃគូររបស់ខ្លួន ហើយចំពោះតម្លៃវិញ ក្នុងទីផ្សារប្រទេសចិនគឺខ្ទង់ 188 ដុល្លារ ប៉ុន្តែសម្រាប់ទីផ្សារផ្សេងៗទៀតនោះ គឺនៅមិនទាន់ច្បាស់នៅឡើយទេថា Tesla នាំយកមកលក់ ឬក៏អត់។

គួរបញ្ជាក់ថា មុខងារច្រៀងខារ៉ាអូខេ ដែល Tesla បានអាប់ដេត និងដាក់បញ្ចូលក្នុងរថយន្តមកឲ្យសម្រាប់ទីផ្សារចិននោះ ត្រូវបានគេហៅថា Leishi KTV ហើយកាន់តែពិសេស TeslaMic ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ នៅក្រៅរថយន្តបានដូចគ្នា។ យ៉ាងណាប្រិយមិត្តអាចមើលបន្ថែម តាមរយៈវីដេអូ ដែលយកចេញពីគណនី Weibo របស់ Tesla ផ្ទាល់ នៅខាងក្រោមនេះ។

ប្រភព ៖ Electrek
អត្ថបទទាក់ទង