Baby Shark ក្លាយជាវីដេអូដំបូងគេលើ YouTube មានចំនួនអ្នកមើលដល់ទៅ 10 ពាន់លានដង
ដោយ​ ៖ ខេមបូរីផត | 4 ខែមុន SHARE

 

បទចម្រៀងកម្សាន្តសម្រាប់កុមារ Baby Shark បានក្លាយជាវីដេអូដែលមានអ្នកមើលច្រើនបំផុតក្នុង YouTube កាលពីខែវិច្ឆិកាឆ្នាំ 2020 កន្លងទៅ ហើយខ្ទង់មួយឆ្នាំក្រោយ ចំនួនអ្នកចូលមើលវីដេអូមួយនេះ កើនឡើងកាន់តែខ្ពស់ជាងមុនថែមទៀត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ YouTube ឡើយ។

មិនខុសទេ មកទល់ពេលនេះ Baby Shark Dance បានក្លាយជាវីដេអូដំបូងបំផុត ដែលទទួលបានចំនួនមើលក្នុង YouTube ដល់ទៅខ្ទង់ 10 ពាន់លានដងឯណោះ។ ទន្ទឹមគ្នានឹងក្លាយជាវីដែអូ មានចំនួនអ្នកមើលច្រើនបំផុតនេះដែរ Baby Shark Dance ក៏ក្លាយជាវីដេអូ ដែលមានចំនួនអ្នកចុច Like ច្រើនបំផុតក្នុង YouTube ដូចគ្នា។

គួរបញ្ជាក់ថា ក្រៅពី Baby Shark Dance វីដេអូដែលមានចំនួនអ្នកមើលច្រើនបំផុតបន្ទាប់ទៀតមានដូចជា បទចម្រៀង Despacito មានចំនួនមើលខ្ទង់ 7.7 ពាន់លានដង, Johny Johny Yes Papa មានចំនួនមើលខ្ទង់ 6.1 ពាន់លានដង, Shape of You មានចំនួនមើលខ្ទង់ 5.58 ពាន់លានដង ក៏ដូចជាបទ See You Again មានចំនួនមើលខ្ទង់ 5.38 ពាន់លានដងផងដែរ។

ប្រភព ៖ YouTube
អត្ថបទទាក់ទង