តម្លៃចាប់ផ្តើមរបស់ Galaxy S22 Series ត្រូវបានលេចឮថា ឡើងខ្ពស់ជាងមុន 100 ដុល្លារទៀត
ដោយ​ ៖ សុវណ្ណរតនៈ | 6 ថ្ងៃមុន SHARE

 

ប៉ុន្មានថ្ងៃមុននេះ យើងទទួលបានដំណឹងថា Samsung មានគម្រោងបើកព្រឹត្តិការណ៍ប្រកាសចេញ Galaxy S22 Series នៅដើមខែកុម្ភៈខាងមុខ ហើយលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនរបស់ទូរសព្ទជំនាន់ថ្មី ក៏យើងគ្រប់គ្នាធ្លាប់បានដឹងខ្លះៗមកហើយដែរ។ ចំណុចសំខាន់មួយដែលកន្លងទៅមិនធ្លាប់មានការបង្ហាញនោះគឺ តម្លៃដែល Samsung អាចនឹងដាក់លក់ Galaxy S22 Series តែម្ដង។

ដោយឡែកនៅក្នុងពេលនេះ មានគេបង្ហាញមកហើយ ដោយជាប្រភពចេញពី Twitter មាន Username ឈ្មោះ @chunvn8888 ហើយនៅក្នុងបង្ហាញនោះ គឺគេបានបញ្ជាក់ថា តម្លៃចាប់ផ្តើមរបស់ Galaxy S22 Series នឹងកើនឡើងខ្ពស់ជាងមុន 100 ដុល្លារថែមទៀត។ ដូច្នេះមានន័យថា សម្រាប់តម្លៃរបស់ Galaxy S21 ដែលកន្លងទៅចាប់ផ្តើមពី 799 ដុល្លារនោះ លើកនេះលើ Galaxy S22 អាចនឹងកើនឡើងទៅដល់ 899 ដុល្លារតែម្ដង។ 

ចំណែកឯតម្លៃរបស់ 2 ម៉ូឌែលទៀត ក៏រំពឹងថាកើនឡើង 100 ដុល្លារដូចគ្នាដែរ ជាក់ស្ដែង Galaxy S22+ អាចនឹងមានតម្លៃចាប់ពី 1,099 ដុល្លារឡើង និង Galaxy S22 Ultra ឬ Note នោះ អាចនឹងចាប់ផ្តើមពី 1,299 ដុល្លារឡើងឯណោះ។ 

មិនត្រឹមតែតម្លៃរបស់ Galaxy S22 Series ប៉ុណ្ណោះទេ ដែលត្រូវបានគេដឹងនោះ ជាក់ស្ដែងថេប្លេតលំដាប់កំពូលរបស់ Samsung ក៏ត្រូវបានគេដឹងដូចគ្នាដែរ ប៉ុន្តែតួលេខពិតប្រាកដ ប្រភពខាងលើមិនទាន់ដឹងច្បាស់ទេ ដោយគេគ្រាប់ប្រាប់ជាតំរុយថា ម៉ូឌែល Galaxy Tab S8 អាចនឹងមានតម្លៃក្រោម 850 ដុល្លារ ខណៈពេល Galaxy Tab S8+ អាចនឹងចាប់ផ្តើមពី 900 ដុល្លារ និងចុងក្រោយម៉ូឌែល Ultra នោះ ទំនងជាចាប់ផ្តើមពី 1,100 ឡើងទៅ។

សូមបញ្ជាក់ថា Galaxy S22 Series និង Galaxy Tab S8 Series ត្រូវបានរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងថ្ងៃតែមួយ ជាក់ស្ដែង Samsung អាចនឹងបើកព្រឹត្តិការណ៍ប្រកាសចេញនៅថ្ងៃទី 8 ខែក្រោយនេះ។

ប្រភព ៖ 9To5 Google
អត្ថបទទាក់ទង