MSI GF65 Thin បំពាក់ក្រាហ្វិកកាត RTX 3060 ទទួលបានការបញ្ចុះតម្លៃមកនៅ 1,149 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 6 ថ្ងៃមុន SHARE

 

MSI GF65 Thin 10UE-227KH បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសយើងមួយរយៈធំមកហើយ ដែលនេះជាកុំព្យូរទ័ហ្គេមធុនកណ្ដាលមួយរបស់ MSI កន្លងទៅត្រូវបានដាក់លក់ក្នុងតម្លៃ 1,199 ដុល្លារ ប៉ុន្តែនៅក្នុងពេលនេះ MSI បានប្រកាសបញ្ចុះតម្លៃមកនៅត្រឹម 1,149 ដុល្លារវិញ។

សម្រាប់លក្ខណៈសម្បត្តិសំខាន់ៗ មានលើកុំព្យូទ័រយួរដៃម៉ូឌែលនេះរួមមានដូចជា បំពាក់អេក្រង់ IPS ទំហំ 15.6 អ៊ីញ មានកម្រិតបង្ហាញ FHD ព្រមទាំងមានល្បឿន Refresh Rate 144Hz ផងដែរ។ ចំពោះកម្លាំងម៉ាស៊ីន MSI GF65 Thin 10UE-227KH បានប្រើប្រាស់ CPU Intel Core i7-10750H អមជាមួយក្រាហ្វិកកាត NVIDIA GeForce RTX 3060 មាន VRAM ទំហំ 6GB GDDR6 បន្ថែមពីនេះវាក៏ភ្ជាប់មកជាមួយរ៉េមទំហំ 16GB DDR4 អង្គផ្ទុកទិន្នន័យ SSD ទំហំ 512GB ប្រភេទ M.2 NVMe PCIe ហើយក៏មានបំពាក់ Wi-Fi 6 + Bluetooth 5.1 មកស្រាប់តែម្ដង។

ដូច្នេះហើយ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចពិចារណាមើលលើម៉ូឌែល GF65 Thin 10UE-227KH ដែលទើបតែត្រូវបាន MSI បញ្ចុះតម្លៃនេះបាន ហើយសម្រាប់ការស្វែងរកទិញ គឺរកបាននៅតាមបណ្ដាហាងលក់កុំព្យូទ័រនានា ជាមួយការថែមជូនកាតាប Air Gaming Backpack និងការធានាផ្លូវការពីក្រុមហ៊ុន MSI ផងដែរ។

ប្រភព ៖ MSI Cambodia
អត្ថបទទាក់ទង