realme កម្ពុជាដាក់គោលដៅថ្មីពង្រីកទីផ្សារក្នុងឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់នាយកគ្រប់គ្រងប្រចាំប្រទេសថ្មី
ដោយ​ ៖ ប្រណិត | 1 សប្តាហ៍មុន SHARE

 

ឆ្នាំ 2021 ទើបតែបានបញ្ចប់ realme ជាប្រេនស្មាតហ្វូន រីកចំរើនលឿនបំផុត បានចេញលិខិតចំហប្រចាំឆ្នាំរបស់ខ្លួន ដោយសម្លឹងមើល ការរីកចម្រើនប្រចាំឆ្នាំ។ realme បានពង្រឹងជំហរបស់ខ្លួន ជាប្រេនស្មាតហ្វូនលំដាប់ពិភពលោក ដែលជាប់ចំណាត់ថ្នាក់ទី 6 ទាក់ទងនឹងការ នាំចេញស្មាតហ្វូន។ ស្ថាបនិក និងជានាយកក្រុមហ៊ុនសកល realme លោក Sky Li ក៏បានបង្ហាញ ពីជោគជ័យក្នុងឆ្នាំ 2021 និងអនាគត របស់ក្រុមហ៊ុន ដែលនឹងបន្តដំណើរនៅឆ្នាំ 2022។

ដោយឡែក ចំពោះទីផ្សារប្រទេសកម្ពុជា នាយកប្រត្តិបត្តិថ្មីរបស់ realme លោក Even ក៏បាន បញ្ចេញ លិខិតចំហមួយច្បាប់ ស្របពេលដែលលោក Even នឹងដឹកនាំ realme ចាប់ពីឆ្នាំ 2022 នេះតទៅ។ ក្នុងលិខិតចំហ លោកបានប្រកាសដូចខាងក្រោម៖

ហេតុអ្វីជ្រើសរើសទីផ្សារកម្ពុជា?

លោក Even បានមើលឃើញថា ទីផ្សារប្រទេសកម្ពុជាមានសក្តានុពលខ្លាំង ដោយប្រជាជនកម្ពុជាសំបូរ ទៅដោយយុវវ័យ ដែលគាំទ្រ និងស្រលាញ់បច្ចេកវិទ្យា។ ដូចយើងបានដឹងហើយថា បានឈានជើងចូលទីផ្សារកម្ពុជា នៅចុងឆ្នាំ ២០១៩ ហើយបានវិវត្តខ្លួនយ៉ាងរហ័ស ដោយមានការទទួលស្គាល់ និងមានឈ្មោះបោះសម្លេងនៅក្នុងទីផ្សារ ព្រមទាំងទទួលបាន ចំណាត់ថ្នាក់កំពូលទី 4។

គម្រូអាជីវកម្មថ្មី និងអត្ថប្រយោជន៍

ដោយឈរលើចំណាត់ថ្នាក់កំពូលទី 4 នៅក្នុងទីផ្សាររួចហើយ នាយកគ្រប់គ្រងប្រទេសថ្មីរបស់ realme មានគោលបំណងអភិវឌ្ឍគម្រូអាជីវកម្មថ្មី ដើម្បីដណ្តើមចំណែកទីផ្សារ កាន់តែច្រើន។ លោក Even បានលើកឡើងថា “ ជាដំបូង យើងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងការគ្រប់គ្រង ធនធានមនុស្ស ដើម្បីបង្កើនលទ្ធភាព និងប្រសិទ្ធភាព ក្នុងការកាត់បន្ថយថ្លៃដើមពលកម្ម។ លើសពីនេះ យើងក៏មានយុទ្ធសាស្ត្រចែកចាយថ្មី ដោយធ្វើការយ៉ាងជិតស្និតជាមួយអ្នកចែកចាយ ផ្ទាល់ក្នុងតំបន់។ ទាំងនេះគឺជាគន្លឹះ ក្នុងការធ្វើឲ្យទូរសព្ទ realme មានតម្លៃប្រកួតប្រជែងខ្លាំងក្នុងទីផ្សារ ហើយធានាបាននូវភាពជាដៃគូ ប្រកបដោយនិរន្តរភាពជាមួយដៃគូសហការ”។

សម្រាប់ឆ្នាំ 2022 លោក Even នឹងចាប់យកឱកាសទាំងនេះ យ៉ាងយកចិត្តទុកដាក់ ដើម្បីឈានដល់គោលដៅថ្មី។ គាត់នឹងរក្សាទំនាក់ទំនងល្អ ជាមួយដៃគូទាំងអស់ ដោយបង្កើតអត្ថប្រយោជន៍បន្ថែមទៀត សម្រាប់ពួកគេ ជាមួយនឹងផែនការថ្មី។ realme មានការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការនាំមកឲ្យអ្នកប្រើប្រាស់ នូវផលិតផលបច្ចេកវិទ្យាខ្ពស់ ក្នុងតម្លៃទាប។ ហើយ realme ក៏បានរក្សាតម្លៃនៃប្រេន ជាមួយនឹងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅអនាគត ដោយភាពជឿជាក់។ realme នឹងបន្តចូលរួមជាមួយយុវជនបន្ថែមទៀត ដើម្បីចែករំលែកតម្លៃស្នូលរបស់ក្រុមហ៊ុន “ហ៊ានឆ្ពោះទៅមុខ”។ ឆ្នាំ 2022 នឹងក្លាយជាឆ្នាំ ដ៏មានសក្តានុពល សម្រាប់យើងទាំងអស់គ្នា។

ប្រភព ៖ realme Cambodia
អត្ថបទទាក់ទង