Samsung បិទ Tizen Store វិញហើយ បន្ទាប់ពីដាក់ឲ្យប្រើច្រើនឆ្នាំមក
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ Samsung ប្រកាសបិទ Tizen Store នៅលើទូរសព្ទឆ្លាតរបស់គេ ដែលដំណើរការដោយ Tizen OS ជាផ្លូវការហើយ បន្ទាប់ពីមិនសូវទទួលបានជោគជ័យ ក្នុងអំឡុងពេលនៃការដាក់ឲ្យប្រើប្រាស់ជាច្រើនឆ្នាំមកនេះ។ 

ការបិទលែងឲ្យអ្នកប្រើប្រាស់ទូរសព្ទដំណើរការដោយ Tizen OS ធ្វើការទាញយក ឬទៅអាប់ដេតកម្មវិធីណាមួយក្នុង Tizen Store នោះ គឺបានចាប់ផ្តើមតាំងពីថ្ងៃទី 31 ធ្នូមកម្លេះ ដូច្នេះចាប់ពីពេលនោះមក អ្នកប្រើប្រាស់ទាំងអស់ នឹងលែងអាចប្រើប្រាស់ឃ្លាំងកម្មវិធីរបស់ Samsung នេះទៀតហើយ។

ទូរសព្ទរបស់ Samsung កន្លងមក ដែលដំណើរការដោយ Tizen OS នោះ គឺស្ថិតក្នុងត្រកូល Z របស់គេ ដែលរួមមានដូចជា Samsung Z1, Z2, Z3 និងចុងក្រោយគេជាម៉ូឌែល Z4 ត្រូវបានប្រកាសចេញកាលពីក្នុងឆ្នាំ 2017 កន្លងទៅ។ 

គួរបញ្ជាក់ដែរថា Samsung ចាប់ផ្តើមចាកចេញពី Tizen OS របស់ខ្លួនកាន់តែឆ្ងាយទៅហើយ ព្រោះកន្លងទៅនេះ សូម្បីនាឡិកាឆ្លាតរបស់គេ ក៏បានប្តូរទៅប្រើប្រាស់ Wear OS របស់ Google វិញដែរ ជាក់ស្ដែងគឺម៉ូឌែល Galaxy Watch 4 Series ហ្នឹងឯង។ ដូច្នេះហើយបើសិនជាអ្នកទាំងអស់គ្នា កំពុងប្រើប្រាស់ទូរសព្ទរបស់ Samsung ទាំងប៉ុន្មានម៉ូឌែលខាងលើ គឺមានតែត្រូវប្តូរមកប្រើប្រាស់ទូរសព្ទដំណើរការដោយ Android ឬ iOS វិញហ្នឹងឯង។

ប្រភព ៖ Tizenhelp.com
អត្ថបទទាក់ទង